[១៤៧] អធិប្បាយពាក្យថា បើដូច្នោះ ខ្ញុំនឹងសំដែងពាក្យប្រកបដោយគុណ ត្រង់ពាក្យថា បើដូច្នោះ ខ្ញុំ គឺ ការតបទ។បេ។ ពាក្យថា បើដូច្នោះ ខ្ញុំ នុ៎ះជាលំដាប់បទ។ ពាក្យថា សំដែង គឺ នឹងពោល បង្ហាញឲ្យដឹងច្បាស់ តាំងផ្តើម បើក វែកញែក ធ្វើឲ្យរាក់ ប្រកាសនូវពាក្យ វាចា គន្លងពាក្យ និងសំដី ដែលកប កបព្រម ប្រកប ប្រកបព្រម ចូលដល់ ចូលដល់ព្រម មកដល់ព្រម ដោយគុណ ហេតុនោះ (លោកពោលថា) បើដូច្នោះ ខ្ញុំនឹងសំដែងពាក្យប្រកបដោយគុណ។ ហេតុនោះ បិង្គិយត្ថេរពោលថា
បើដូច្នោះ ខ្ញុំនឹងសំដែងពាក្យប្រកបដោយគុណ របស់ព្រះមានព្រះភាគ ទ្រង់លះបង់មន្ទិល និងមោហៈហើយ លះបង់មានះ និងមក្ខៈហើយ។
[១៤៨] ព្រះពុទ្ធទ្រង់បន្ទោបង់ងងឹត មានសមន្តចក្ខុ ទ្រង់ដល់ទីបំផុតលោក ប្រព្រឹត្តកន្លងហើយនូវភពទាំងពួង មិនមានអាសវៈ ទ្រង់លះបង់ទុក្ខទាំងពួងហើយ មានព្រះនាមដ៏ទៀងទាត់ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគប្រសើររួចហើយ។
[១៤៨] ព្រះពុទ្ធទ្រង់បន្ទោបង់ងងឹត មានសមន្តចក្ខុ ទ្រង់ដល់ទីបំផុតលោក ប្រព្រឹត្តកន្លងហើយនូវភពទាំងពួង មិនមានអាសវៈ ទ្រង់លះបង់ទុក្ខទាំងពួងហើយ មានព្រះនាមដ៏ទៀងទាត់ ខ្ញុំបានចូលទៅគាល់ព្រះមានព្រះភាគប្រសើររួចហើយ។