លោ​ក ៧ បាន​ដល់​វិញ្ញា​ណដ្ឋិ​តិ​ ៧។ លោក​ ៨ បាន​ដល់​លោកធម៌​ ៨។ លោក​ ៩ បាន​ដល់​សត្តា​វា​សៈ​ ៩។ លោក​ ១០ បាន​ដល់​ឧបក្កិលេស​ ១០។ លោក​ ១១ បាន​ដល់​កាមភព​ ១១។ លោក​ ១២ បាន​ដល់​អាយតនៈ​ ១២។ លោក​ ១៨ បាន​ដល់​ធាតុ​ ១៨។ ពាក្យ​ថា ទ្រង់​ដល់​ទីបំផុត​លោក​ បាន​សេចក្តី​ថា ព្រះមានព្រះភាគ​ទៅកាន់​ទីបំផុត ដល់ទី​បំផុត​ ទៅកាន់​ទី​ខាងចុង ដល់ទី​ខាង​ចុង​នៃ​លោក។បេ។ ទៅ​និព្វាន​ ដល់​និព្វាន​ ព្រះមានព្រះភាគ​នោះ​ មានការ​នៅ​រួ​ចហើយ មាន​ចរណៈ​សន្សំ​ហើយ។បេ។ ភព​ថ្មី​ គឺ​ ការ​អន្ទោល​ទៅកាន់​ជាតិ​ ជរា និ​ងមរណៈ របស់​ព្រះអង្គ​មិន​មាន​ឡើយ​ ហេតុ​នោះ (លោក​ពោល​ថា​) ទ្រង់​ដល់ទី​បំផុត​លោក។ ពាក្យ​ថា​ ភព ក្នុង​បទ​ថា ប្រព្រឹត្ត​កន្លង​ហើយ​នូវ​ភព​ទាំងពួង​ បាន​ដល់​ភព​ ២ គឺ​ កម្ម​ភព​ ១ បដិសន្ធិ​កបុ​នព្ភព​ ១។ កម្ម​ភព តើ​ដូចម្ដេច។ បុញ្ញា​ភិ​សង្ខារ​ អបុញ្ញា​ភិ​សង្ខារ​ អានេ​ញ្ជា​ភិ​សង្ខារ នេះ​ឈ្មោះ​ថា កម្ម​ភព។ បដិសន្ធិ​កបុ​នព្ភព តើ​ដូចម្ដេច។ រូប វេទនា សញ្ញា សង្ខារ វិញ្ញាណ ដែល​ប្រកបដោយ​បដិសន្ធិ នេះ​ឈ្មោះថា​ បដិសន្ធិ​កបុ​នព្ភព។ ព្រះមានព្រះភាគ​បាន​កន្លង ឈាន​កន្លង​ ប្រព្រឹត្ត​កន្លង​នូវ​កម្ម​ភព​ និ​ងបដិសន្ធិ​កបុ​នព្ភព ហេតុ​នោះ (លោក​ពោល​ថា​) ទ្រង់​ដល់ទីបំផុត​លោក​ ប្រព្រឹត្ត​កន្លង​ហើយ​នូវ​ភព​ទាំងពួង។
ថយ | ទំព័រទី ១៣២ | បន្ទាប់