ដូចសមុទ្រ ប្រសើរជាងអន្លង់ទឹកទាំងឡាយ ព្រះអង្គជាព្រះជិនស្រីដ៏ប្រសើរ ក៏យ៉ាងនោះដែរ ហេតុនោះ (លោកពោលថា) ខ្ញុំលះបង់បុគ្គលទាំងឡាយ ដែលមានការឃើញតិច (មកជួបប្រសព្វព្រះពុទ្ធទ្រង់មានប្រាជ្ញាច្រើន) ដូចហង្សដែលជួបប្រសព្វនូវស្រះ មានទឹកច្រើន ដូច្នោះឯង។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា
ទិជសត្វលះបង់ព្រៃតូច (មានផ្លែតិច) មកនៅអាស្រ័យនឹងព្រៃធំ មានផ្លែច្រើន ដូចម្ដេចមិញ ខ្ញុំលះបង់បុគ្គលទាំងឡាយ ដែលមានការឃើញតិច (មកចួបប្រសព្វនឹងព្រះពុទ្ធទ្រង់មានប្រាជ្ញាច្រើន) ដូចហង្សចួបប្រសព្វនូវស្រះ មានទឹកច្រើន ដូច្នោះឯង។
[១៥៦] ជនទាំងឡាយណា ក្នុងកាលមុន (អំពីសាសនានៃព្រះគោតម) ជនទាំងឡាយនោះ បានព្យាករហើយថា ហេតុមានមកហើយ ដូច្នេះៗ នឹងមានតទៅ ដូច្នេះៗ ពាក្យទាំងអស់នោះ (មិនទាន់ប្រាកដទេ) ជាពាក្យជឿស្តាប់បុគ្គលដទៃ ពាក្យទាំងអស់នោះ ជាពាក្យធ្វើសេចក្តីត្រិះរិះឲ្យចម្រើន (ខ្ញុំមិនពេញចិត្តនឹងពាក្យនោះឡើយ)។