[១៥៧] ពាក្យថា ជនទាំងឡាយណា... ជនទាំងឡាយនោះ បានព្យាករហើយ ត្រង់ពាក្យថា ជនទាំងឡាយណា គឺ ពាវរីព្រាហ្មណ៍ណា និងពួកជនដទៃណា ជាអាចារ្យរបស់ពាវរីព្រាហ្មណ៍នោះ ព្រាហ្មណ៍ទាំងនោះបានព្យាករ ប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក វែកញែក ធ្វើឲ្យងាយ ប្រកាសនូវទិដ្ឋិរបស់ខ្លួន សេចក្តីគួររបស់ខ្លួន សេចក្តីគាប់ចិត្តរបស់ខ្លួន លទ្ធិរបស់ខ្លួន អធ្យាស្រ័យរបស់ខ្លួន សេចក្តីប៉ុនប៉ងរបស់ខ្លួន ហេតុនោះ (លោកពោលថា) ជនទាំងឡាយណា... ជនទាំងឡាយនោះបានព្យាករហើយ។
[១៥៨] ពាក្យថា ក្នុងកាលមុនអំពីសាសនានៃព្រះគោតម គឺ ក្នុងកាលមុនអំពីសាសនាព្រះគោតម ដទៃអំពីសាសនាព្រះគោតម ក្នុងកាលមុនដំបូងអំពីសាសនាព្រះគោតម ក្នុងកាលមុនបង្អស់អំពីសាសនាព្រះគោតម អំពីសាសនាព្រះពុទ្ធ អំពីសាសនាព្រះជិនស្រី អំពីសាសនាព្រះតថាគត អំពីសាសនាព្រះពុទ្ធជាទេវតា អំពីសាសនាអរហន្ត ហេតុនោះ (លោកពោលថា) ក្នុងកាលមុន អំពីសាសនានៃព្រះគោតម។