[១៥៩​] ពាក្យ​ថា ហេតុ​មាន​មក​ហើយ ដូ​ច្នេះ​ៗ នឹង​មានត​ទៅ​ដូ​ច្នេះ​ៗ គឺ ឮថា ហេតុ​យ៉ាងនេះ​ ធ្លាប់​មាន​មក​ហើយ ឮថា ហេតុ​យ៉ាងនេះ​ នឹង​មាន​តទៅខាងមុខ​ ហេតុ​នោះ (លោក​ពោល​ថា​) ហេតុ​មាន​ហើយ​ដូ​ច្នេះ​ៗ នឹង​មានត​ទៅ​ដូច្នេះ​ៗ។
 [១៦០​] ពាក្យ​ថា ពាក្យ​ទាំងអស់​នោះ ជា​ពាក្យ​ជឿស្តាប់​បុគ្គល​ដទៃ គឺ ពាក្យ​ទាំងអស់​នោះ​ ជា​ពាក្យ​ជឿស្តាប់​បុគ្គល​ដទៃ ដោយ​ឮដូច្នេះ​ៗ ដោយ​ឮតៗ គ្នា ដោយ​ការ​ផ្សែផ្សំ​នឹង​ក្បួន ដោយហេតុ​នៃ​ការ​ត្រិះរិះ​ ដោយហេតុ​នៃ​ការ​គ្នេរគ្នាន់​ ដោយ​ការ​ជញ្ជឹងគិត​តាម​អាការៈ ដោយ​ការយល់ ការពិនិត្យ និង​ការ​គិតគូរ​ គឺថា ជន​ទាំងនោះ​សំដែងធម៌ ដែល​មិនបាន​ត្រាស់​ដឹង​ចំពោះខ្លួន​ឯង មិន​ជាក់ច្បាស់​ចំពោះខ្លួន​ឯង​ ហេតុ​នោះ​ (លោក​ពោល​ថា​) ពាក្យ​ទាំងអស់​នោះ ជា​ពាក្យ​ជឿស្តាប់​បុគ្គល​ដទៃ។
 [១៦១​] ពាក្យ​ថា ពាក្យ​ទាំងអស់​នោះ ជា​ពាក្យ​ធ្វើ​សេចក្តី​ត្រិះរិះ​ឲ្យ​ចម្រើន គឺ​ ពាក្យ​ទាំងអស់​នោះ​ ជា​ពាក្យ​ធ្វើ​សេចក្តី​ត្រិះរិះ​ឲ្យ​ចម្រើន​ ធ្វើ​សេចក្តី​ត្រិះ​រិះ​ផ្សេង​ៗ ឲ្យ​ចម្រើន ធ្វើ​តម្រិះ​ឲ្យ​ចម្រើន ធ្វើ​សេចក្តី​ត្រិះរិះ​ក្នុង​កាម​ឲ្យ​ចំរើន ធ្វើ​សេចក្តី​ត្រិះរិះ​ក្នុង​ព្យាបាទ​ និ​ងការបៀតបៀន​ឲ្យ​ចម្រើន​ ធ្វើ​សេចក្តី​ត្រិះរិះ​ក្នុង​ញាតិ​ឲ្យ​ចម្រើន ធ្វើ​សេចក្តី​ត្រិះរិះ​ក្នុង​ជនបទ​ឲ្យ​ចម្រើន ធ្វើ​សេចក្តី​ត្រិះរិះ​ក្នុង​ការ​មិន​ស្លាប់​ឲ្យ​ចម្រើន​
ថយ | ទំព័រទី ១៤០ | បន្ទាប់