ធ្វើ​សេចក្តី​ត្រិះរិះ ដែល​ប្រកប​ដោយ​សេចក្តី​អាណិត​ចំពោះ​បុគ្គល​ដទៃ​ឲ្យ​ចម្រើន​ ធ្វើ​សេចក្តី​ត្រិះរិះ​ប្រកបដោយ​លាភសក្ការៈ​ និ​ងសេចក្តី​សរសើរ​ឲ្យ​ចម្រើន​ ធ្វើ​សេចក្តី​ត្រិះរិះ ប្រកបដោយ​ការ​មិន​ចង់​ឲ្យ​គេ​មើលងាយ​ឲ្យ​ចម្រើន​ ហេតុ​នោះ (លោក​ពោល​ថា​) ពាក្យ​ទាំងអស់​នោះ ជា​ពាក្យ​ធ្វើ​សេចក្តី​ត្រិះរិះ​ឲ្យ​ចម្រើន។ ហេតុ​នោះ ព្រះ​បិ​ង្គិ​យត្ថេ​រពោល​ថា​
ជន​ទាំងឡាយ​ណា​ក្នុង​កាល​មុ​ន (អំពី​សាសនា​នៃ​ព្រះ​គោតម​) ជន​ទាំងឡាយ​នោះ​ បាន​ព្យាករ​ហើយ​ថា​ ហេតុ​មាន​មក​ហើយ​ដូ​ច្នេះ​ៗ នឹង​មានត​ទៅ​ដូ​ច្នេះ​ៗ ពាក្យ​ទាំងអស់​នោះ​ (មិនទាន់​ប្រាកដ​ទេ​) ជា​ពាក្យ​ជឿស្តាប់​បុគ្គល​ដទៃ ពាក្យ​ទាំងអស់​នោះ​ ជា​ពាក្យ​ធ្វើ​សេចក្តី​ត្រិះរិះ​ឲ្យ​ចម្រើន (ខ្ញុំ​មិន​ពេញចិត្ត​នឹង​ពាក្យ​នោះ​ឡើយ​)។
[១៦២​] ព្រះ​គោតម​នោះ តែមួយ​ព្រះអង្គ​ឯង ទ្រង់​បន្ទោ​បង់ង​ងឹ​ត គង់នៅ​ជា​សុខ​ ទ្រង់​មាន​រស្មី​រុងរឿង ទ្រង់​ធ្វើ​ពន្លឺ​ (ដល់​លោក​) ព្រះ​គោតម មាន​ប្រាជ្ញា​ជា​គ្រឿង​ប្រាកដ​ ព្រះ​គោតម មាន​ប្រាជ្ញា​ដូច​ផែ​នដី។
ថយ | ទំព័រទី ១៤១ | បន្ទាប់