[១៦៣​] អធិប្បាយ​ពាក្យ​ថា តែមួយ​ព្រះអង្គ​ឯង ទ្រង់​បន្ទោបង់​ងងឹត គង់នៅ​ជា​សុខ ត្រង់​ពាក្យ​ថា​ តែមួយ​ព្រះអង្គ​ឯង គឺ ព្រះមានព្រះភាគ តែមួយ​ព្រះអង្គ​ឯង ដោយ​ចំណែក​នៃ​បព្វជ្ជា​ តែមួយ​ព្រះអង្គ​ឯង​ ដោយ​សេចក្តី​ថា​ មិន​មាន​បុគ្គល​ជាគម្រប់​ពីរ​ តែមួយ​ព្រះអង្គ​ឯង ដោយ​សេចក្តី​ថា​ លះបង់​តណ្ហា តែមួយ​ព្រះអង្គ​ឯង​ ព្រោះ​ហេតុ​ទ្រង់​ប្រាសចាក​រាគៈ​ដោយ​ចំ​ណែ​កមួយ តែមួយ​ព្រះអង្គ​ឯង​ ព្រោះ​ហេតុ​ទ្រង់​ប្រាសចាក​ទោសៈ​ដោយ​ចំណែក​មួយ តែមួយ​ព្រះអង្គ​ឯង ព្រោះ​ហេតុ​ទ្រង់​ប្រាសចាក​មោហៈ​ដោយ​ចំណែក​មួយ​ តែមួយ​ព្រះអង្គ​ឯង ព្រោះ​ហេតុ​ទ្រង់​មិន​មាន​កិលេស​ដោយ​ចំណែក​មួយ​ តែមួយ​ព្រះអង្គ​ឯង ព្រោះ​ហេតុ​ទ្រង់​ស្ដេច​ទៅកាន់​ផ្លូវ​ជាទី​ទៅ​នៃ​បុគ្គល​មួយ​នាក់​ តែមួយ​ព្រះអង្គ​ឯង ព្រោះ​ហេតុ​ត្រាស់​ដឹង​នូវ​សម្មាសម្ពោធិ​ញ្ញាណ​ដ៏​ប្រសើរ​តែមួយ​ព្រះអង្គ។
 ព្រះមានព្រះភាគ តែមួយ​ព្រះអង្គ​ឯង ដោយ​ចំណែក​បព្វជ្ជា​ តើ​ដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់​នៅក្មេង មាន​ព្រះកេសា​ខ្មៅស្រិល ប្រកបដោយ​វ័យ​ដ៏​ចម្រើន​ គឺ​ បឋមវ័យ កាល​ព្រះមាតា​ និ​ងព្រះបិតា មិន​សព្វ​ព្រះហឫទ័យ​ (នឹង​ការ​ចេញ​បព្វជ្ជា​) មាន​ព្រះ​ភ័ក្រ្ត​ជោក​ដោយ​ទឹ​កព្រះនេត្រ ទ្រង់ព្រះ​កន្សែង ពិលាប ទ្រង់​ក៏​លះ​បង់​ព​ពួក​ញាតិ​
ថយ | ទំព័រទី ១៤២ | បន្ទាប់