កាត់បលិពោធក្នុងឃរាវាសទាំងអស់ កាត់បលិពោធក្នុងបុត្រ និងព្រះជាយា កាត់បលិពោធក្នុងញាតិ កាត់បលិពោធក្នុងមិត្ត និងអាមាត្យ ទ្រង់ដាក់ព្រះកេសា និងព្រះមស្សុ ទ្រង់ប្រដាប់ព្រះព័ស្ដជ្រលក់ទឹកចត់ ស្ដេចចេញចាកព្រះរាជដំណាក់ ចូលទៅកាន់ផ្នួស ដល់ស៊ប់នូវភាពជាអ្នកមិនមានកង្វល់ តែមួយព្រះអង្គឯង ទ្រង់ចរ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ ហេតុនោះ ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ដោយចំណែកបព្វជ្ជា យ៉ាងនេះ។
ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ដោយសេចក្តីថា មិនមានបុគ្គលជាគម្រប់ពីរ តើដូចម្ដេច។ ព្រះអង្គទ្រង់ផ្នួសយ៉ាងនេះហើយ ទ្រង់សេពចំពោះព្រៃតូច និងព្រៃធំ ជាសេនាសនៈស្ងាត់ មិនមានសំឡេង មិនមានសូរគឹកកង ប្រាសចាកខ្យល់ដែលកើតអំពីសរីរៈនៃជន ជាសេនាសនៈដ៏ស្ងប់ស្ងាត់របស់មនុស្ស ដ៏សមគួរដល់ការពួនសម្ងំ ព្រះអង្គទ្រង់ពុទ្ធដំណើរតែមួយអង្គឯង ទ្រង់ឋិតតែមួយអង្គឯង ទ្រង់គង់តែមួយអង្គឯង ទ្រង់សម្រេចការផ្ទំតែមួយអង្គឯង ទ្រង់ចូលទៅបិណ្ឌបាតក្នុងស្រុកតែមួយអង្គឯង ទ្រង់ត្រឡប់មកវិញតែមួយអង្គឯង ទ្រង់គង់ក្នុងទីរហោស្ថានតែមួយអង្គឯង ទ្រង់អធិដ្ឋានចង្រ្កមតែមួយអង្គឯង ទ្រង់ចរ ត្រាច់ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ តែមួយអង្គឯង ហេតុនោះ ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ដោយសេចក្តីថា មិនមានបុគ្គលជាគម្រប់ពីរ យ៉ាងនេះ។