ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ដោយសេចក្តីថា លះបង់តណ្ហា តើដូចម្ដេច។ ព្រះអង្គតែមួយព្រះអង្គឯង មិនមានបុគ្គលជាគម្រប់ពីរយ៉ាងនេះហើយ ទ្រង់មិនប្រហែស មានព្យាយាមជាគ្រឿងដុតកម្ដៅកិលេស មានព្រះទ័យបញ្ជូនទៅកាន់ព្រះនិព្វាន ទ្រង់តាំងសេចក្តីព្យាយាមធំ ទៀបគល់ពោធិព្រឹក្ស ក្បែរឆ្នេរស្ទឹងនេរញ្ជរា ទ្រង់កំចាត់បង់មារ ព្រមទាំងសេនា ដែលជាអ្នកមិនលះបង់អកុសលធម៌ ជាផៅពង្សនៃបុគ្គលប្រហែស ទ្រង់លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវតណ្ហា មានបណ្ដាញដែលហូរទៅ ផ្សាយទៅ ក្នុងអារម្មណ៍ផ្សេងៗ។
ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ដោយសេចក្តីថា លះបង់តណ្ហា យ៉ាងនេះ។
ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ប្រាសចាករាគៈ ដោយចំណែកមួយ តើដូចម្ដេច។ ព្រះមានព្រះភាគ តែមួយព្រះអង្គឯង ព្រោះហេតុទ្រង់ប្រាសចាករាគៈដោយចំណែកមួយ ព្រោះទ្រង់លះរាគៈហើយ។
បុរសដែលមានតណ្ហាជាគម្រប់ពីរ រមែងអន្ទោលទៅកាន់ភាពនៃប្រការនេះ និងភាពនៃប្រការដទៃ អស់កាលដ៏វៃង មិនកន្លងនូវសង្សារបាន ភិក្ខុអ្នកមានស្មារតី មិនមានសេចក្តីប្រកាន់ ប្រាសចាកតណ្ហា ដឹងទោសនេះហើយ តែងចៀសវាងនូវការកើតនៃទុក្ខ ព្រោះតណ្ហា។