[១៨៦] ពាក្យថា អំពីព្រះគោតម មានប្រាជ្ញាដូចផែនដី សេចក្តីថា ប្រថពី លោកហៅថា ផែនដី។ ព្រះមានព្រះភាគ ទ្រង់ប្រកបដោយប្រាជ្ញាស្មើដោយផែនដីដ៏ធំទូលាយនេះ។ ប្រាជ្ញា លោកហៅថា មេធា បានដល់ប្រាជ្ញា ការដឹងច្បាស់។បេ។ ការមិនវង្វេង ការពិចារណាធម៌ ការយល់ត្រូវ។ ព្រះមានព្រះភាគទ្រង់ប្រកប ប្រកបព្រម ចូលទៅជិតដល់ ចូលទៅជិតដល់ព្រម ដល់ស៊ប់ ដល់ស៊ប់ព្រម រួបរួមដោយមេធា គឺប្រាជ្ញានេះ ហេតុនោះ ព្រះពុទ្ធឈ្មោះថា មានប្រាជ្ញាដូចផែនដី ហេតុនោះ (លោកពោលថា) អំពីព្រះគោតម មានប្រាជ្ញាដូចផែនដី។ ហេតុនោះ ព្រះបិង្គិយត្ថេរពោលថា
បពិត្រព្រាហ្មណ៍ អាត្មាមិនធ្លាប់ឃ្លាតអំពីព្រះគោតម ទ្រង់មានប្រាជ្ញាជាគ្រឿងប្រាកដ អំពីព្រះគោតម មានប្រាជ្ញាដូចផែនដីនោះ សូម្បីមួយរំពេចទេ។
[១៨៧] ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់អាត្មា ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ដែលជាធម៌មិនមានឧបមា ក្នុងទីណាមួយ។
[១៨៧] ព្រះគោតមអង្គណា ទ្រង់សំដែងធម៌ដល់អាត្មា ជាធម៌ដែលបុគ្គលគប្បីឃើញចំពោះខ្លួន ជាធម៌ឲ្យផលមិនរង់ចាំកាល ជាគ្រឿងអស់តណ្ហា មិនមានចង្រៃ ដែលជាធម៌មិនមានឧបមា ក្នុងទីណាមួយ។
