ដំណើរនោះ ព្រោះហេតុអ្វី ម្នាលភិក្ខុទាំងឡាយ ព្រោះថា ម្រឹគនោះនៅក្នុងទីមិនមែនជាគន្លងរបស់ព្រាន យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកធម៌ទាំងឡាយ ជាអកុសលហើយ ចូលបឋមជ្ឈាន ប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក ក៏យ៉ាងនោះដែរ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតពោលថា បានធ្វើមារឲ្យងងឹត សម្លាប់មារមិនឲ្យមានដានជើង ដល់នូវការមិនចួបប្រទះដោយភ្នែកមារ របស់មារលាមក ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុចូលទុតិយជ្ឈាន ជាទីផូរផង់ ប្រព្រឹត្តក្នុងសន្តាន មានសេចក្តីជ្រះថ្លាគឺសទ្ធា មានសភាពជាធម្មជាតខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតពោលថា បានធ្វើមារឲ្យងងឹត សម្លាប់មារមិនឲ្យមានដានជើង ដល់នូវការមិនចួបប្រទះដោយភ្នែកមារ របស់មារលាមក ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុជាអ្នកព្រងើយកន្តើយ មានសតិ និងការដឹងច្បាស់ សោយសុខដោយនាមកាយ ព្រោះរសាយនៃបីតិ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលដែលបានតតិយជ្ឈាននោះឯង ថាជាបុគ្គលមានចិត្តព្រងើយកន្ដើយ មានស្មារតី មានការនៅជាសុខ ភិក្ខុចូលតតិយជ្ឈាននោះ ម្នាល
