ព្រោះយកខ្លួនទៅប្រៀបផ្ទឹមក្នុងសត្វទាំងអស់ ក្នុងទិសទាំងអស់ ហើយសម្រេចសម្រាន្ដនៅ ដោយប្រការដូច្នេះ មានចិត្តប្រកបដោយករុណា មានចិត្តប្រកបដោយមុទិតា មានចិត្តប្រកបដោយឧបេក្ខា ផ្សាយទៅកាន់ទិសទី ១ ទិសទី ២ ក៏ដូចគ្នា ទិសទី ៣ ក៏ដូចគ្នា ទិសទី ៤ ក៏ដូចគ្នា មានចិត្តប្រកបដោយឧបេក្ខាដ៏ធំទូលាយ ដល់នូវសេចក្តីប្រសើរ ប្រមាណមិនបាន មិនមានពៀរ មិនមានព្យាបាទ ផ្សាយទៅកាន់លោក ដែលមានសត្វទាំងអស់ ក្នុងទិសខាងលើ ទិសខាងក្រោម ទិសទទឹង ព្រោះយកខ្លួនទៅប្រៀបផ្ទឹម ក្នុងសត្វទាំងអស់ ក្នុងទិសទាំងអស់ ហើយសម្រេចសម្រាន្ដនៅ ដោយប្រការដូច្នេះ។ ពាក្យថា បុគ្គលមានកិរិយានៅជាសុខក្នុងទិស ៤ ទាំងមិនមានសេចក្តីថ្នាំងថ្នាក់ចិត្ត បានសេចក្តីថា ព្រោះបានចំរើនមេត្តា (ទើបយល់ថា) ពួកសត្វណា ក្នុងទិសខាងកើត ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណា ក្នុងទិសខាងលិច ពួកសត្វនោះមិនគួរខ្ពើម ពួកសត្វណា ក្នុងទិសខាងត្បូង ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណាក្នុងទិសខាងជើង ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណា ក្នុងទិសខាងអាគ្នេយ៍ ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណា ក្នុងទិសពាយ័ព្យ ពួកសត្វនោះ មិនគួរខ្ពើម ពួកសត្វណា ក្នុងទិសនិរតី ពួកសត្វនោះ មិនគួរខ្ពើម
