ដូច​ព្រះពុទ្ធដីកា​ ដែល​ព្រះមានព្រះភាគ​ត្រាស់​ដូច្នេះ​ថា​ ម្នាល​ចុន្ទៈ ញាណ​ជា​គ្រឿងរ​លឹ​កតាម​នូវ​ស្មារតី​នៃ​ព្រះ​តថាគត ប្រារព្ធ​កាល​ជា​អតីត​ រមែង​មាន ព្រះ​តថាគត​នោះ ប្រាថ្នា​ត្រឹមណា​ រលឹក​ឃើញ​បាន​ត្រឹមនោះ​ ម្នាល​ចុន្ទៈ ញាណ​ជា​គ្រឿងរ​លឹ​កតាម​នូវ​ស្មារតី​នៃ​ព្រះ​តថាគត​ ប្រារព្ធ​នូវ​កាល​ជា​អនាគត។បេ។ ម្នាល​ចុន្ទៈ​ ញាណ​ដែល​កើតអំពី​ពោធិ​នៃ​ព្រះ​តថាគត ប្រារព្ធ​កាល​ជា​បច្ចុប្បន្ន រមែង​កើតឡើង​ថា​ ជាតិនេះ មាន​ក្នុង​ទីបំផុត​ ការ​កើត​ទៀត​ក្នុង​កាល​ឥឡូវនេះ​ មិន​មាន។ ឥន្រ្ទិយ​បរោ​បរិ​យត្ត​ញ្ញាណ ជាត​ថា​គត​ពល​របស់​ព្រះ​តថាគត​ សត្តា​នំ​អាស​យានុ​សយ​ញ្ញាណ ជាត​ថា​គត​ពល​របស់​ព្រះ​តថាគត យម​កប្បា​ដិ​ហិរិ​យញ្ញា​ណ ជាត​ថា​គត​ពល​របស់​ព្រះ​តថាគត​ មហាករុណា​សមាបត្តិ​ញ្ញាណ​ ជាត​ថា​គត​ពល​របស់​ព្រះ​តថាគត សព្វញ្ញុតញ្ញាណ ជាត​ថា​គត​ពល​របស់​ព្រះ​តថាគត អនាវ​រណ​ញ្ញាណ ជា​តថាគត​ពល​របស់​ព្រះ​តថាគត សព្វត្ថ​អសង្គម​ប្ប​ដិ​ហត​មនា​វរ​ណញ្ញាណ ជាត​ថា​គត​ពល​របស់​ព្រះ​តថាគត។ ព្រះមានព្រះភាគ ទ្រង់​ពោល​អាង​ជាតិ​ជា​អតីត​ផង​ ពោល​អាង​ជាតិ​ជា​អនាគត​ផង ទ្រង់​ពោល​អាង​ ប្រាប់ សំដែង ប្រញ័ប្ដ​ តាំងផ្ដើម បើក​ វែកញែក ធ្វើឲ្យ​រាក់ ប្រកាស នូវ​ជាតិ​ជា​បច្ចុប្បន្ន​របស់​ព្រះអង្គ​ផង របស់​ពួក​សត្វ​ដទៃ​ផង​ យ៉ាងនេះ ហេតុ​នោះ​ (លោក​ពោល​ថា​) ព្រះមានព្រះភាគ​អង្គ​ណា​ ពោល​អាង​កាល​ជា​អតីត។
ថយ | ទំព័រទី ២៦ | បន្ទាប់