[២៧៦] អធិប្បាយពាក្យថា ជាអ្នកប្រព្រឹត្តត្រូវគ្នា មានការនៅប្រពៃ ជាអ្នកប្រាជ្ញ ត្រង់ពាក្យថា ជាអ្នកប្រព្រឹត្តត្រូវគ្នា គឺជាអ្នកប្រព្រឹត្តក្នុងមុខការជាមួយគ្នា។ ពាក្យថា មានការនៅប្រពៃ គឺមានការនៅប្រពៃដោយបឋមជ្ឈានក៏បាន។បេ។ មានការនៅប្រពៃដោយនិរោធសមាបត្តិក៏បាន មានការនៅប្រពៃដោយផលសមាបត្តិក៏បាន។ ពាក្យថា ជាអ្នកប្រាជ្ញ គឺជាអ្នកមានប្រាជ្ញា ជាបណ្ឌិត ជាបញ្ញវន្ដ មានសេចក្តីចេះ មានសេចក្តីដឹង មានសេចក្តីយល់ច្បាស់ មានប្រាជ្ញាជាគ្រឿងទម្លាយកិលេស ហេតុនោះ (លោកពោលថា) ជាអ្នកប្រព្រឹត្តត្រូវគ្នា មានការនៅប្រពៃ ជាអ្នកប្រាជ្ញ។
[២៧៧] ពាក្យថា ដូចព្រះរាជាលះបង់ដែនដែលទ្រង់ឈ្នះហើយ អធិប្បាយថា ព្រះរាជាជាក្សត្រិយ៍ ដែលបានមុទ្ធាភិសេក បានឈ្នះសង្គ្រាម បានកំចាត់បច្ចាមិត្រ បានសម្រេចតាមព្រះបំណងហើយ មានឃ្លាំងបរិបូណ៌ ទ្រង់លះបង់ដែនផង ជនបទផង ឃ្លាំងដាក់ប្រាក់ និងមាសច្រើនផង នគរផង ហើយកោរព្រះកេស និងព្រះមស្សុ ទ្រង់កាសាយពស្ត្រ ចេញចាកដំណាក់ ហើយទ្រង់ព្រះផ្នួស ដល់នូវភាពមិនមានកង្វល់ ត្រាច់ ត្រាច់ទៅផ្សេងៗ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅមួយអង្គឯង (យ៉ាងណា) ឯព្រះបច្ចេកសម្ពុទ្ធ កាត់សេចក្តីកង្វល់ក្នុងឃរាវាសទាំងអស់