[២៨៨] ពាក្យថា ការរួសរាយដោយវាចាក្តី ការជាប់ចំពាក់ក្តី អធិប្បាយថា ការរួសរាយដោយវាចា លោកសំដៅយកតិរច្ឆានកថា ៣២ គឺ រាជកថា ចោរកថា។បេ។ ឥតិភវាភវកថា ដូច្នេះៗ ខ្លះ ពាក្យថាការជាប់ចំពាក់ បានដល់កាជាប់ចំពាក់ ២ គឺ ការជាប់ចំពាក់គឺតណ្ហា ១ការជាប់ចំពាក់គឺទិដ្ឋិ ១។បេ។ នេះ ការជាប់ចំពាក់គឺតណ្ហា។បេ។ នេះ ការជាប់ចំពាក់គឺទិដ្ឋិ ហេតុនោះ (លោកពោលថា) ការរួសរាយដោយវាចាក្តី ការជាប់ចំពាក់ក្តី។
[២៨៩] អធិប្បាយពាក្យថា បុគ្គលកាលសំឡឹងឃើញភ័យនុ៎ះ ក្នុងអនាគត ត្រង់ពាក្យថា ភ័យ បានដល់ភ័យអំពីជាតិ ភ័យអំពីជរា ភ័យអំពីព្យាធិ ភ័យអំពីមរណៈ ភ័យអំពីព្រះរាជា ភ័យអំពីចោរ ភ័យអំពីភ្លើង ភ័យអំពីទឹក ភ័យអំពីការតិះដៀលរបស់ខ្លួន ភ័យអំពីការតិះដៀលរបស់បុគ្គលដទៃ ភ័យអំពីអាជ្ញា ភ័យអំពីទុគ្គតិ ភ័យអំពីរលក ភ័យអំពីក្រពើ ភ័យអំពីកន្លែងទឹកវល់ ភ័យអំពីឆ្លាម ភ័យអំពីការចិញ្ចឹមជីវិត ភ័យអំពីដំណៀល ភ័យអំពីការញញើតបរិស័ទ អារម្មណ៍គួរស្បើម សេចក្តីរន្ធត់ សេចក្តីព្រឺរោម សេចក្តីតក់ស្លុតចិត្ត សេចក្តីស្រឡាំងកាំងចិត្ត។ ពាក្យថា បុគ្គលកាលសំឡឹងឃើញភ័យនុ៎ះ ក្នុងអនាគត