សេចក្តី​សង្ស័យ​នោះ ព្រះពុទ្ធ​មាន​ជោ​គ ទ្រង់​កាត់ ផ្ដាច់ ផ្ដិលផ្ដាច់​ រំងាប់ ស្ងប់​រម្ងាប់​ ធើ្វ​មិន​គួរឲ្យ​កើត​ឡើង​បាន ដុត​ដោយ​ភ្លើង​ គឺ​ញាណ​ហើយ ហេតុ​នោះ ព្រះពុទ្ធ​ ឈ្មោះថា​ កាត់សេចក្តី​សង្ស័យ ហេតុ​នោះ​ (លោក​ពោល​ថា​) មិន​មាន​សេចក្តី​ញាប់ញ័រ ទ្រង់​កាត់សេចក្តី​សង្ស័យ។
 [៣៨​] ពាក្យ​ថា​ ទ្រង់​ដល់ត្រើយ​នៃ​ធម៌​ទាំងពួង គឺ​ព្រះមានព្រះភាគ​ ទ្រង់​ដល់ត្រើយ​នៃ​ការ​ត្រាស់​ដឹង ដល់ត្រើយ​នៃ​ការកំណត់​ដឹង ដល់ត្រើយ​នៃ​ការ​លះបង់ ដល់ត្រើយ​នៃ​ការ​ចម្រើន​ ដល់ត្រើយ​នៃ​ការ​ធ្វើឲ្យ​ជាក់ច្បាស់​ ដល់ត្រើយ​នៃ​សមាបត្តិ នៃ​ធម៌​ទាំងពួង គឺថា​ ទ្រង់​ដល់ត្រើយ​នៃ​ការ​ត្រាស់​ដឹង​នូវ​ធម៌​ទាំងពួង។បេ។ ភព​ថ្មី​ គឺជា​តិ ជរា មរណៈ​ សង្សារ នៃ​ព្រះមានព្រះភាគ​នោះ មិន​មាន ហេតុ​នោះ (លោក​ពោល​ថា​) ទ្រង់​ដល់ត្រើយ​នៃ​ធម៌​ទាំងពួង។
 [៣៩​] ពាក្យ​ថា​ ​ពួក​ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​ប្រស្នា​ ទើប​មក​គាល់ គឺ​ពួក​ខ្ញុំ​ព្រះ​អង្គ​ត្រូវការ​ដោយ​ប្រស្នា ទើប​មក។បេ។ ដើម្បី​បំភ្លឺ​ ដើម្បី​សំដែង ហេតុ​នោះ (លោក​ពោល​ថា​) ​ពួក​ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​ប្រស្នា ទើប​មក​គាល់ យ៉ាងនេះ​ក៏បាន។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ពោល​ថា​
ថយ | ទំព័រទី ២៨ | បន្ទាប់