និងសេចក្តីក្លៀវក្លាយ៉ាងណា ឯព្រះបច្ចេកសម្ពុទ្ធ ក៏ជាបុគ្គលលើសលុបដោយសីល សមាធិ បញ្ញា វិមុត្តិ និងវិមុត្តិញ្ញាណទស្សនៈ (យ៉ាងនោះដែរ) ហេតុនោះ (លោកពោលថា) មានខន្ធកើតព្រមហើយ មានសម្បុរដូចផ្កាឈូក ជាសត្វខ្ពង់ខ្ពស់។
[៣០៤] ពាក្យថា នៅក្នុងព្រៃតាមសប្បាយ សេចក្តីថា ដំរីដ៏ប្រសើរនោះ នៅក្នុងព្រៃតាមសប្បាយ យ៉ាងណា ឯព្រះបច្ចេកសម្ពុទ្ធ ក៏នៅក្នុងព្រៃតាមសប្បាយ (យ៉ាងនោះដែរ) គឺនៅក្នុងព្រៃតាមសប្បាយដោយបឋមជ្ឈានខ្លះ នៅក្នុងព្រៃតាមសប្បាយដោយទុតិយជ្ឈានខ្លះ តតិយជ្ឈានខ្លះ ចតុត្ថជ្ឈានខ្លះ នៅក្នុងព្រៃតាមសប្បាយដោយមេត្តាចេតោវិមុត្តិខ្លះ នៅក្នុងព្រៃតាមសប្បាយដោយករុណាចេតោវិមុត្តិខ្លះ មុទិតាចេតោវិមុត្តិខ្លះ ឧបេក្ខាចេតោវិមុត្តិខ្លះ នៅក្នុងព្រៃតាមសប្បាយដោយអាកាសានញ្ចាយតនសមាបត្តិខ្លះ នៅក្នុងព្រៃតាមសប្បាយដោយវិញ្ញាណញ្ចាយតនសមាបត្តិខ្លះ ដោយអាកិញ្ចញ្ញាយតនសមាបត្តិខ្លះ ដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិខ្លះ ដោយផលសមាបត្តិខ្លះ ហេតុនោះ (លោកពោលថា) នៅក្នុងព្រៃតាមសប្បាយ។ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។ ហេតុនោះ ព្រះបច្ចេកសម្ពុទ្ធនោះ ពោលថា