នូវខ្លួនថាមានវិញ្ញាណខ្លះ នូវវិញ្ញាណក្នុងខ្លួនខ្លះ នូវខ្លួនក្នុងវិញ្ញាណខ្លះ ទិដ្ឋិ ដំណើរគឺទិដ្ឋិ ព្រៃស្បាតគឺទិដ្ឋិ ផ្លូវដាច់ស្រយាលគឺទិដ្ឋិ ចម្រូងគឺទិដ្ឋិ សេចក្តីញាប់ញ័រគឺទិដ្ឋិ ចំណងគឺទិដ្ឋិ ការប្រកាន់ ការប្រកាន់ខ្ជាប់ ការប្រកាន់មាំ ការស្ទាបអង្អែល ផ្លូវខុស គន្លងខុស សេចក្តីខុស លទ្ធិដូចជាកំពង់ សេចក្តីប្រកាន់ដោយការស្វែងរកខុស ការប្រកាន់វិបរិត ការប្រកាន់វិបល្លាស ការប្រកាន់ខុស ការប្រកាន់ថាពិត ក្នុងរបស់ដែលមិនពិត ទិដ្ឋិ ៦២ ទាំងប៉ុន្មាន មានសភាពយ៉ាងនេះឯណា នេះឈ្មោះថា ចម្រូងគឺទិដ្ឋិ។ ពាក្យថាប្រព្រឹត្តកន្លង គឺប្រព្រឹត្តរំលង ឈានកន្លង ឈានរំលង ប្រព្រឹត្តកន្លងនូវចម្រូង គឺទិដ្ឋិទាំងឡាយ ហេតុនោះ (លោកពោលថា) បុគ្គលប្រព្រឹត្តកន្លងនូវចម្រូង គឺទិដ្ឋិទាំងឡាយ។
[៣១០] ពាក្យថា បានសម្រេចធម៌ដ៏ទៀងទាត់ បានចំពោះនូវមគ្គ សេចក្តីថា មគ្គ ៤ មគ្គដ៏ប្រសើរ ប្រកបដោយអង្គ ៨ គឺសម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាចា ១ សម្មាកម្មន្តៈ ១ សម្មាអាជីវៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១ លោកហៅថា ធម៌ដ៏ទៀង។