[៤២​] ពាក្យ​ថា​ អ្នក​លះ​រូបារម្មណ៍​ទាំងអស់​ សេចក្តី​ថា រូបកាយ​ប្រកបដោយ​បដិសន្ធិ​ទាំងអស់ បុគ្គល​នោះ​ លះបង់​ហើយ គឺថា​ រូបកាយ​បុគ្គល​នោះ​លះបង់​ហើយ​ ដោយ​វិ​ក្ខម្ភ​នប្ប​ហាន​ ដែល​ប្រព្រឹត្ត​កន្លង​នូវ​តទង្គ​ប្ប​ហាន ហេតុ​នោះ (លោក​ពោល​ថា​) អ្នក​លះ​រូបារម្មណ៍​ទាំងអស់។
 [៤៣​] ពាក្យ​ថា​ អ្នក​ឃើញ​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ថា​ វត្ថុ​បន្តិចបន្តួច មិន​មាន ត្រង់​ពាក្យ​ថា វត្ថុ​បន្តិចបន្តួច​មិន​មាន បាន​ដល់ អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ។ អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ ដោយ​បរិកម្ម​ថា វត្ថុ​បន្តិចបន្តួច​មិន​មាន តើ​ព្រោះ​ហេតុអ្វី។ បុគ្គល​មានស្មារតី​ចូល​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ លុះ​ចេញ​ចាក​សមាបត្តិ​នោះ​ហើយ​ ក៏​ធ្វើ​វិញ្ញាណ​នោះ​ឯង​ឲ្យ​វិនាស បាត់បង់ សាបសូន្យ​ទៅវិញ ឈ្មោះថា​ ឃើញថា​វត្ថុ​បន្តិចបន្តួច​មិន​មាន។ អា​កិ​ញ្ចញ្ញា​យតន​សមាបត្តិ​ ដោយ​បរិកម្ម​ថា​ វត្ថុ​បន្តិចបន្តួច​មិន​មាន​ ព្រោះហេតុនោះ​ឯង​ ហេតុ​នោះ (លោក​ពោល​ថា​) អ្នក​ឃើញ​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ថា វត្ថុ​បន្តិចបន្តួច​មិន​មាន។
 [៤៤​] ពាក្យ​ថា សក្យ​ពង្ស ក្នុង​បទ​ថា​ បពិត្រ​ព្រះអង្គ​ជា​សក្យ​ពង្ស​ ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​អំពី​ញាណ គឺ​ព្រះមានព្រះភាគ​ ឈ្មោះថា​សក្យ​ពង្ស។ ដែល​ព្រះមានព្រះភាគ​ ឈ្មោះ​សក្យៈ​ ព្រោះ​ទ្រង់​ចេញ​ចាក​សក្យត្រកូល​ហើយ​បួស​ ក៏បាន។បេ។ ឈ្មោះ​សក្យៈ​ ព្រោះ​ព្រះអង្គ​លះបង់​ភ័យ​ និង​សេចក្តី​តក់ស្លុត ប្រាសចាក​ការ​ព្រឺរោម ក៏បាន។
ថយ | ទំព័រទី ៣០ | បន្ទាប់