[៣១៤] អធិប្បាយពាក្យថា អ្នកមិនមានការលុបគុណគេ មានទឹកចត់ និងមោហៈកំចាត់ចេញហើយ ត្រង់ពាក្យថា ការលុបគុណ បានខាងការបំបាត់គុណ អាការនៃការលុបគុណ ភាពនៃការលុបគុណ សេចក្តីច្រណែន កម្មគឺសេចក្តីច្រណែន។ ពាក្យថា ទឹកចត់ សំដៅយក រាគៈឈ្មោះថាទឹកចត់ ទោសៈឈ្មោះថាទឹកចត់ មោហៈឈ្មោះថាទឹកចត់ កោធៈ ឧបនាហៈ មក្ខៈ បឡាសៈ។បេ។ អកុសលាភិសង្ខារទាំងអស់ ឈ្មោះថាទឹកចត់។ ពាក្យថា មោហៈ បានដល់ការមិនដឹងក្នុងទុក្ខ ការមិនដឹងក្នុងទុក្ខសមុទ័យ ការមិនដឹងក្នុងទុក្ខនិរោធ ការមិនដឹងក្នុងទុក្ខនិរោធគាមិនីបដិបទា ការមិនដឹងក្នុងចំណែកខន្ធមុន ការមិនដឹងក្នុងចំណែកខន្ធក្រោយ ការមិនដឹងក្នុងចំណែកខន្ធមុន និងចំណែកខន្ធក្រោយ ការមិនដឹងក្នុងធម៌ទាំងឡាយ ដែលអាស្រ័យគ្នាកើតឡើង ព្រោះធម៌នេះជាបច្ច័យគឺ ដែលជាការមិនដឹង ការមិនឃើញ ការមិនយល់ច្បាស់ ការមិនត្រាស់ដឹងតាម ការមិនត្រាស់ដឹងព្រម ការមិនចាក់ធ្លុះ ការមិនកាន់យក (ដោយសាមញ្ញលក្ខណៈ) ការមិនចុះកាន់ (សាមញ្ញលក្ខណៈ) ការមិនសំឡឹងស្មើ ការមិនពិចារណា អំពើមិនជាក់ច្បាស់ សន្ដានចិត្តអាក្រក់ ភាពជាបុគ្គលល្ងង់ ការមិនដឹងខ្លួន ការវង្វេង ការវង្វេងសព្វ
