ពាក្យថា ផៅពង្ស បានដល់ផៅពង្ស ៤ ពួក គឺ បុគ្គលជាប់ដោយញាតិ ឈ្មោះថាផៅពង្ស ១ បុគ្គលជាប់ដោយគោត្រ ឈ្មោះថាផៅពង្ស ១ បុគ្គលជាប់ដោយមិត្ត ឈ្មោះថាផៅពង្ស ១ បុគ្គលជាប់ដោយសិល្បៈ ឈ្មោះថាផៅពង្ស ១ ហេតុនោះ (លោកពោលថា) ទ្រព្យ ស្រូវ ផៅពង្ស។
[៣៣១] អធិប្បាយពាក្យថា លះបង់កាមទាំងឡាយ តាមថ្នាក់ តាមជាន់ ត្រង់ពាក្យថា កាម តាមឧទ្ទាន កាមមាន ២ គឺ វត្ថុកាម ១ កិលេសកាម ១។បេ។ ទាំងនេះហៅថា វត្ថុកាម។បេ។ ទាំងនេះហៅថា កិលេសកាម។ ពាក្យថា លះបង់កាមទាំងឡាយ គឺកំណត់ដឹងនូវវត្ថុកាម ហើយលះបង់ ផ្តាច់បង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាន នូវកិលេសកាម ហេតុនោះ (លោកពោលថា) លះបង់កាមទាំងឡាយ។ ពាក្យថា តាមថ្នាក់តាមជាន់ គឺកិលេសទាំងឡាយណា ដែលព្រះបច្ចេកសម្ពុទ្ធលះបង់ហើយ ដោយសោតាបត្តិមគ្គ លោកមិនមក មិនវិលមក មិនត្រឡប់មក កាន់កិលេសទាំងនោះទេ កិលេសទាំងឡាយណា ដែលលោកលះបង់ហើយ ដោយសកទាគាមិមគ្គ