ម្នាល​ភិក្ខុ​ទាំងឡាយ សេចក្តី​សុខ សោមនស្ស​ណា កើតឡើង​ព្រោះ​អាស្រ័យ​កាមគុណ​ ៥ នេះ សេចក្តី​សុខ សោមនស្ស​នេះ តថាគត​ហៅថា​ កាមសុខ សេចក្តី​សុខ​នេះ​ មាន​ប្រមាណ​តិច សេចក្តី​សុខ​នេះ ថោកទាប​ សេចក្តី​សុខ​នេះ​ លាមក សេចក្តី​សុខ​នេះ នាំមក​នូវ​ទុក្ខ ហេតុ​នោះ​ (លោក​ពោល​ថា​) កាមគុណ​នេះ ជា​គ្រឿង​ចំពាក់ សេចក្តី​សុខ​ក្នុង​កាម​នេះ មាន​ប្រមាណ​តិច។
 [៣៣៤​] ពាក្យ​ថា កាមគុណ​នេះ មាន​សេចក្តី​ត្រេកអរ​តិច សេចក្តី​ទុក្ខ​ក្នុង​កាម​គុណ​នេះ មាន​ច្រើនក្រៃ​លែង​ អធិប្បាយ​ថា កាម​ទាំងឡាយ​ ព្រះមានព្រះភាគ​ត្រាស់​ថា មាន​សេច​ក្តី​ត្រេកអរ​តិច មានទុក្ខ​ច្រើន​ មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន ទោស​ក្នុង​កាម​នេះ​ មាន​ច្រើន​ក្រៃលែង។ កាម​ទាំងឡាយ ព្រះមានព្រះភាគ​ត្រាស់​ថា មាន​ឧបមា​ដោយ​រាង​ឆ្អឹង។ កាម​ទាំងឡាយ ព្រះមានព្រះភាគ​ត្រាស់​ថា​ មាន​ឧបមា​ដោយ​ដុំ​សាច់។ កាម​ទាំងឡាយ ព្រះមានព្រះភាគ​ត្រាស់​ថា មាន​ឧបមា​ដោយ​គប់ភ្លើង។ កាម​ទាំងឡាយ ព្រះមានព្រះភាគ​ត្រាស់​ថា មាន​ឧបមា​ដោយ​រណ្តៅ​រងើកភ្លើង​។ កាម​ទាំងឡាយ​ ព្រះមានព្រះភាគ​ត្រាស់​ថា មាន​ឧបមា​ដោយ​កា​រយ​ល់ស​ប្តិ​។ កាម​ទាំងឡាយ​ ព្រះមានព្រះភាគ​ត្រាស់​ថា មាន​ឧបមា​ដោយ​របស់​ខ្ចីគេ។ កាម​ទាំងឡាយ​ ព្រះមានព្រះភាគ​ត្រាស់​ថា​ មាន​ឧបមា​ដោយ​ផ្លែឈើ​។
ថយ | ទំព័រទី ៣២១ | បន្ទាប់