កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយកាំបិត និងជ្រញ់។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយចុងលំពែង។ កាមទាំងឡាយ ព្រះមានព្រះភាគត្រាស់ថា មានឧបមាដោយក្បាលពស់ ;កាមទាំងឡាយ មានទុក្ខច្រើន មានសេចក្តីចង្អៀតចង្អល់ច្រើន ទោសក្នុងកាមនេះ មានច្រើនក្រៃលែង ហេតុនោះ (លោកពោលថា) កាមមានសេចក្តីត្រេកអរតិច ទុក្ខក្នុងកាមនេះ មានច្រើនក្រៃលែង។
[៣៣៥] អធិប្បាយពាក្យថា កាមគុណនេះ ជាពក បុគ្គលអ្នកមានប្រាជ្ញា ដឹងដូច្នេះហើយ ពាក្យថា ពកក្តី ថាសន្ទូចក្តី ថានុយក្តី ថាកង្វល់ក្តី នេះជាឈ្មោះនៃកាមគុណ ៥។ ពាក្យថា ដូច្នេះ ជាតំណបទ ជាពាក្យភ្ជាប់បទ ជាពាក្យបំពេញបទ ជាពាក្យប្រជុំអក្ខរៈ ជាពាក្យសម្រួលព្យញ្ជនៈ ពាក្យថា ដូច្នេះ នេះ ជាលំដាប់បទ។ ពាក្យថា កាមគុណនេះ ជាពក បុគ្គលអ្នកមានប្រាជ្ញាដឹងដូច្នេះហើយ បានសេចក្តីថា គឺបុគ្គលអ្នកមានគំនិត ជាបណ្ឌិត មានប្រាជ្ញា មានការត្រាស់ដឹង មានញាណ មានប្រាជ្ញាភ្លឺច្បាស់ មានប្រាជ្ញាជាគ្រឿងទំលាយ