នូវ​កិលេស ដឹង​ថា​ជា​ពក ដឹង​ថា​ជា​សន្ទូច​ ដឹង​ថា​ជា​នុយ ដឹង​ថា​ជា​គ្រឿង​ជាប់ ដឹង យល់ ថ្លឹង ត្រិះរិះ ធ្វើឲ្យ​ជាក់ច្បាស់​ ធ្វើឲ្យ​ប្រាកដ​ ថា​ជា​កង្វល់ ហេតុ​នោះ (លោក​ពោល​ថា​) កាមគុណ​នេះ ជា​ពក​ បុគ្គល​អ្នកមាន​ប្រាជ្ញា ដឹង​ដូច្នេះហើយ។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយ​រមាស។ ហេតុ​នោះ​ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ​ ពោល​ថា
កាមគុណ​នេះ ជា​គ្រឿង​ចំពាក់ សេចក្តី​សុខ ក្នុង​កាមគុណ​នេះ​ មាន​ប្រមាណ​តិច កាមគុណ​នេះ​ មាន​សេចក្តី​ត្រេកអរ​តិច សេចក្តី​ទុក្ខ​ក្នុង​កាមគុណ​នេះ​ មាន​ច្រើនក្រៃ​លែង កាមគុណ​នេះ​ ជា​ពក បុគ្គល​អ្នកមាន​ប្រាជ្ញា​ ដឹង​ដូច្នេះហើយ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។
[៣៣៦​] បុគ្គល​ទំ​លាយ​នូវ​សំយោជនៈ​ទាំងឡាយ ដូច​សត្វ​ត្រាច់​ទៅ​ក្នុងទឹក​ ដែល​ទំ​លាយ​នូវ​បណ្តាញ គេ​មិន​ត្រឡប់​មក (រក​សំយោជនៈ​វិញ​) ដូច​ភ្លើង​ឆេះ (មិន​ត្រឡប់​វិល​វិញ​) គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។
ថយ | ទំព័រទី ៣២៣ | បន្ទាប់