[៣៣៧] ពាក្យថា ទំលាយនូវសំយោជនៈទាំងឡាយ បានដល់សំយោជនៈទាំង ១០ គឺ កាមរាគសំយោជនៈ បដិឃសំយោជនៈ មានសំយោជនៈ ទិដ្ឋិសំយោជនៈ វិចិកិច្ឆាសំយោជនៈ សីលព្វតបរាមាសសំយោជនៈ ភវរាគសំយោជនៈ ឥស្សាសំយោជនៈ មច្ឆរិយសំយោជនៈ អវិជ្ជាសំយោជនៈ។ ពាក្យថា ទំលាយនូវសំយោជនៈទាំងឡាយ គឺ ទំលាយ ទំលាយចោល លះបង់ បន្ទោបង់ ធ្វើឲ្យវិនាស ឲ្យដល់នូវការមិនកើតមាននូវសំយោជនៈ ទាំង ១០ ហេតុនោះ (លោកពោលថា) ទំលាយនូវសំយោជនៈទាំងឡាយ។
[៣៣៨] ពាក្យថា ដូចសត្វត្រាច់ទៅក្នុងទឹក ដែលទំលាយនូវបណា្តញ អធិប្បាយថា សំណាញ់ដែលត្បាញដោយអំបោះ ហៅថា បណ្តាញ។ ឧទកៈ ហៅថា ទឹក។ ត្រី ហៅថា សត្វត្រាច់ទៅក្នុងទឹក។ ត្រីទំលាយ ទម្លុះ ហែក ប្រឹងទំលាយ ប្រឹងទម្លុះ នូវសំណាញ់ ហើយចរ ត្រាច់ ទៅ ប្រព្រឹត្ត រក្សា យាត្រា ឲ្យយាត្រាទៅ។