[៣៤០​] ភិក្ខុ​មាន​ចក្ខុ​ដាក់ចុះ ជា​អ្នក​មិន​រពឹស​ជើង​ ជា​អ្នក​គ្រប់​គ្រង​ឥន្ទ្រិ​យ រក្សា​ចិត្ត​ទុក មានចិត្ត​មិន​ទទឹក មិន​រោលរាល (ដោយ​កិលេស​) គប្បី​ប្រព្រឹត្ត​ម្នា​ក់​ឯង ដូច​កុយរមាស។

 [៣៤១​] អធិប្បាយ​ពាក្យ​ថា ភិក្ខុ​មាន​ចក្ខុ​ដាក់ចុះ ជា​អ្នក​មិន​រពឹស​ជើង សំនួរ​ថា​ ភិក្ខុ​មាន​ចក្ខុ​បោះ​ទៅ តើ​ដូចម្ដេច។ ភិក្ខុ​ខ្លះ​ក្នុង​សាសនា​នេះ​ ជា​អ្នក​រពឹស​ភ្នែក ប្រកបដោយ​ការ​រពឹស​ភ្នែក ដោយ​គិតថា អាត្មាអញ​គប្បី​ឃើញ​នូវ​របស់​ដែល​មិនធ្លាប់​ឃើញ​ គប្បី​រំលង​ចោល​នូវ​របស់​ដែល​ធ្លាប់​ឃើញ​ហើយ​ ជា​អ្នក​ប្រក​បរឿយៗ នូវ​ការ​ត្រាច់​ទៅ​ឆ្ងាយ​ៗ នូវ​ការ​ត្រាច់​ទៅ​រឿយ​ៗ ដើម្បី​ឃើញ​រូប គឺ​ចេញ​អំពី​អារាម​ទៅ​អារាម ចេញ​អំពី​ឧទ្យាន​ទៅ​ឧទ្យាន ចេញ​អំពី​ស្រុក​ទៅ​ស្រុក​ ចេញ​អំពី​និគម​ទៅ​និគម​ ចេញ​អំពី​នគរ​ទៅ​នគរ ចេញ​អំពី​ដែន​ទៅ​ដែន​ ចេញ​អំពី​ជនបទ​ទៅ​ជនបទ​ ភិក្ខុ​ជា​អ្នកមាន​ចក្ខុ​បោះ​ទៅ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៣២៧ | បន្ទាប់