មួយ​ទៀត ភិក្ខុ​ចូល​ទៅកាន់​ចន្លោះផ្ទះ ដើរទៅ​កាន់​ថ្នល់​ មិន​សង្រួម​ដើរទៅ ក្រឡេក​មើល​ដំរី ក្រឡេក​មើល​សេះ ក្រឡេក​មើល​រថ ក្រឡេក​មើល​ពលថ្មើរជើង​ ក្រឡេក​មើល​ពួក​ក្មេង​ប្រុស​ ក្រឡេក​មើល​ពួក​ក្មេងស្រី ក្រឡេក​មើល​ពួក​ស្រ្តី ក្រឡេក​មើល​ពួក​បុរស ក្រឡេក​មើល​រាន​ផ្សារ ក្រឡេក​មើល​មុខ​ផ្ទះ​ ក្រឡេក​មើល​លើ ក្រឡេក​មើល​ក្រោម​ ក្រឡេក​មើល​ក្នុង​ទិសតូច​ និ​ងទិសធំ ដើរទៅ​ ភិក្ខុ​ជា​អ្នកមាន​ចក្ខុ​បោះ​ទៅ យ៉ាងនេះ​ខ្លះ។ មួយទៀត ភិក្ខុ​ឃើញ​នូវ​រូប​ដោយ​ភ្នែក​ ជា​អ្នក​កាន់​យក​នូវ​និមិត្ត កាន់​យក​នូវ​អនុ​ព្យញ្ជនៈ អភិជ្ឈា​ និ​ងទោមនស្ស​ ដែល​ជាអកុសល​ធម៌​ដ៏​លាមក​ គប្បី​ជាប់​តាម​ភិក្ខុ​ដែល​មិន​សង្រួម​នូវ​ចក្ខុន្រ្ទិយ​នុ៎ះ ព្រោះ​ហេតុ​មិនបាន​សង្រួម​នូវ​ចក្ខុន្រ្ទិយ​ណា​ មិន​ប្រតិបត្តិ​ដើម្បី​សង្រួម​នូវ​ចក្ខុន្រ្ទិយ​នោះ មិន​រក្សា​នូវ​ចក្ខុន្រ្ទិយ​ មិនដល់​នូវ​ការ​សង្រួម​ក្នុង​ចក្ខុន្រ្ទិយ ភិក្ខុ​ជា​អ្នក​មាន​ចក្ខុ​បោះ​ទៅ​ យ៉ាងនេះ​ខ្លះ​។
ថយ | ទំព័រទី ៣២៨ | បន្ទាប់