មួយវិញទៀត សមណព្រាហ្មណ៍ដ៏ចំរើនពួកខ្លះ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ សមណព្រាហ្មណ៍ទាំងនោះ តែងប្រកបរឿយៗ នូវការមើលរបស់ដែលជាសត្រូវ មានសភាពយ៉ាងនេះ គឺរបាំ ចម្រៀង ប្រគំ មហោស្រព ការនិយាយ (រឿងស្ដេចភារតៈ និងព្រះរាមជាដើម) គង រគាំង ស្គរមានជ្រុង ៤ រូបគំនូរ ល្បែងដុំដែក ល្បែងរ៉ាវ ល្បែងលាងឆ្អឹង ប្រជល់ដំរី ប្រខាំសេះ ប្រជល់ក្របី ប្រជល់គោ ប្រជល់កែះ ប្រជល់មាន់ គុណដំបង ប្រដាល់ ចំបាប់ ទីសម្រាប់ច្បាំង ទីសម្រាប់រៀបពល ទីនៅសេនា ទីត្រួតកងទ័ព ភិក្ខុជាអ្នកប្រកបរឿយៗ នូវការមើលរបស់ដែលជាសត្រូវ មានសភាពយ៉ាងនេះ ដូច្នេះៗ ខ្លះ ភិក្ខុជាអ្នកមានចក្ខុបោះទៅ យ៉ាងនេះខ្លះ។
ភិក្ខុជាអ្នកមានចក្ខុដាក់ចុះ តើដូចម្ដេច។ ភិក្ខុក្នុងសាសនានេះ មិនមែនជាអ្នករពឹសភ្នែក មិនមែនប្រកបដោយការរពឹសភ្នែក ដោយគិតថា អាត្មាអញគប្បីឃើញរបស់ដែលមិនដែលឃើញ គប្បីដើររំលងរបស់ដែលបានឃើញហើយ ដូច្នេះទេ ជាអ្នកមិនប្រកបនូវការត្រាច់ទៅឆ្ងាយៗ នូវការត្រាច់ទៅរឿយៗ ដើម្បីឃើញរូបទេ គឺមិនចេញអំពីអារាមទៅអារាម មិនចេញអំពីឧទ្យានទៅឧទ្យាន មិនចេញអំពីស្រុកទៅស្រុក