មិន​ចេញ​អំពី​និគម​ទៅ​និគម មិន​ចេញ​អំពី​នគរ​ទៅ​នគរ​ មិន​ចេញ​អំពី​ដែន​ទៅ​ដែន មិន​ចេញ​អំពី​ជនបទ​ទៅ​ជនបទ ភិក្ខុ​ជា​អ្នកមាន​ចក្ខុ​ដាក់ចុះ​ យ៉ាងនេះ​ខ្លះ។ មួយទៀត ភិក្ខុ​ចូល​ទៅកាន់​ចន្លោះផ្ទះ ដើរទៅ​តាម​ថ្នល់ ជា​អ្នក​សង្រួម​ដើរទៅ​ មិន​ក្រឡេក​មើល​ដំរី មិន​ក្រឡេក​មើល​សេះ មិន​ក្រឡេក​មើល​រថ មិន​ក្រឡេក​មើល​ពលថ្មើរជើង​ មិន​ក្រឡេក​មើល​ពួក​ក្មេងប្រុស មិន​ក្រឡេក​មើល​​ពួក​ក្មេងស្រី មិន​ក្រឡេក​មើល​ពួក​ស្ត្រី​ មិន​ក្រឡេក​មើល​ពួក​ប្រុស​ មិន​ក្រឡេក​មើល​រាន​ផ្សារ មិន​ក្រឡេក​មើល​មុខ​ផ្ទះ​ មិន​ក្រឡេក​មើល​លើ​ មិន​ក្រឡេក​មើល​ក្រោម​ ​;មិន​មៀង​មើល​ក្នុង​ទិសតូច​ និ​ងទិសធំ ដើរទៅ​ ភិក្ខុ​ជា​អ្នកមាន​ចក្ខុ​ដាក់ចុះ យ៉ាងនេះ​ខ្លះ។
ថយ | ទំព័រទី ៣៣០ | បន្ទាប់