មួយទៀត ភិក្ខុឃើញរូបដោយភ្នែក តែជាអ្នកមិនកាន់យកនូវនិមិត្ត មិនកាន់យកនូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្ស ដែលជាអកុសលធម៌ដ៏លាមក គប្បីជាប់តាមភិក្ខុដែលមិនសង្រួមនូវចក្ខុន្ទ្រិយនុ៎ះ ព្រោះហេតុមិនសង្រួមនូវចក្ខុន្រ្ទិយណា មិនប្រតិបត្តិដើម្បីសង្រួម នូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្រ្ទិយ ដល់នូវការសង្រួមក្នុងចក្ខុន្រ្ទិយ ភិក្ខុជាអ្នកមានចក្ខុដាក់ចុះ យ៉ាងនេះខ្លះ។ មួយវិញទៀត សមណព្រាហ្មណ៍ដ៏ចំរើនពួកខ្លះ បរិភោគភោជនដែលគេឲ្យដោយសទ្ធាហើយ សមណព្រាហ្មណ៍ទាំងនោះ មិនប្រកបរឿយៗ នូវការមើលនូវល្បែង ដែលជាសត្រូវ មានសភាពយ៉ាងនេះ គឺរបាំ ចម្រៀង ប្រគំ។បេ។ ទីសម្រាប់ត្រួតកងទ័ព ជាអ្នកវៀរចាកការប្រកបរឿយៗ នូវការមើលល្បែង ដែលជាសត្រូវ មានសភាពយ៉ាងនេះ ដូច្នេះៗ ភិក្ខុជាអ្នកមានចក្ខុដាក់ចុះ យ៉ាងនេះខ្លះ។
