អធិប្បាយ​ពាក្យ​ថា ជា​អ្នក​មិន​រពឹស​ជើង​ សំនួរ​ថា ភិក្ខុ​ជា​អ្នក​រពឹស​ជើង តើ​ដូចម្ដេច។ ភិក្ខុ​ខ្លះ ក្នុង​សាសនា​នេះ ជា​អ្នក​រពឹស​ជើង​ ប្រកបដោយ​ការ​រពឹស​ជើង​ ជា​អ្នក​ប្រក​បរឿយៗ នូវ​ការ​ត្រាច់​ទៅ​ឆ្ងាយ​ៗ នូវ​ការ​ត្រាច់​ទៅ​រឿយ​ៗ គឺ​ចេញ​អំពី​អារាម​ទៅ​អារាម​ ចេញ​អំពី​ឧទ្យាន​ទៅ​ឧទ្យាន​ ចេញ​អំពី​ស្រុក​ទៅ​ស្រុក ចេញ​អំពី​និគម​ទៅ​និគម ចេញ​អំពី​នគរ​ទៅ​នគរ ចេញ​អំពី​ដែន​ទៅ​ដែន​ ចេញ​អំពី​ជនបទ​ទៅ​ជនបទ ភិក្ខុ​ជា​អ្នក​រពឹស​ជើង យ៉ាងនេះ​ខ្លះ។ ម្យ៉ាងទៀត ភិក្ខុ​ជា​អ្នក​ប្រកបដោយ​ការ​រពឹស​ជើង​ តែ​ខាងក្នុង​អារាម​របស់​សង្ឃ ជា​អ្នកមាន​ចិត្តរាយមាយ មានចិត្ត​មិន​ស្ងប់ មិនមែន​ព្រោះ​ហេតុប្រ​យោជន៍​ មិនមែន​ព្រោះ​ហេតុ​ដំណើរ​អ្វី​ទេ ចេញ​អំពី​បរិវេណ​ទៅ​បរិវេណ​ ចេញ​អំពី​វិហារ​ទៅ​វិហារ ចេញ​អំពី​អឌ្ឍយោគ​ទៅ​អឌ្ឍយោគ ចេញ​អំពី​ប្រាសាទ​ទៅ​ប្រាសាទ​ ចេញ​អំពី​ប្រាសាទ​ត្រងិល​ទៅ​ប្រាសាទ​ត្រងិល ចេញ​អំពី​គុហា​ទៅ​គុហា ចេញ​អំពី​លេណដ្ឋាន​ទៅ​លេណដ្ឋាន​ ចេញ​អំពី​ខ្ទម​ទៅ​ខ្ទម ចេញ​អំពី​ផ្ទះ​កំពូល​ទៅផ្ទះ​កំពូល​
ថយ | ទំព័រទី ៣៣២ | បន្ទាប់