ចេញ​អំពី​ប៉ម​ទៅ​ប៉ម ចេញ​អំពី​រោង​មូល​ទៅ​រោង​មូល ចេញ​អំពី​រោងដោល​ទៅ​រោងដោល​ ចេញ​អំពី​ឃ្លាំង​របស់​ទៅ​ឃ្លាំង​របស់ ចេញ​អំពី​ឧបដ្ឋានសាលា​ទៅ​ឧបដ្ឋានសាលា​ ចេញ​អំពី​មណ្ឌប​ទៅ​មណ្ឌប ចេញ​អំពី​គល់ឈើ​ទៅ​គល់ឈើ បើ​ពុំ​នោះ​ទេ ពួក​ភិក្ខុ​អង្គុយ​ ឬដើរទៅ​ក្នុង​ទីណា​ (ភិក្ខុ​នោះ​) ជាគម្រប់​ពីរ​នឹង​ភិក្ខុ​មួយ​រូប​ខ្លះ ជាគម្រប់​បី​នឹង​ភិក្ខុ​ពីរ​រូប​ខ្លះ​ ជាគម្រប់​បួន​នឹង​ភិក្ខុ​បី​រូប​ខ្លះ ក្នុង​ទី​ទាំងនោះ និយាយ​ពាក្យ​ឥតប្រយោជន៍​ច្រើន​ក្នុង​ទីនោះ​ គឺ​និយាយ​រាជ​កថា ចោរក​ថា។បេ។ ឥតិ​ភវាភវ​កថា​ដូច្នេះ​ៗ ភិក្ខុ​ជា​អ្នក​រពឹស​ជើង យ៉ាងនេះ​ខ្លះ។ ពាក្យ​ថា ជា​អ្នក​មិន​រពឹស​ជើង សេចក្តី​ថា ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ នៅ​ឆ្ងាយ វៀរ​ វៀរលែង ចេញ រលាស់​ចេញ រួចផុត ប្រាស​ចេញ ចាក​ការ​រពឹស​ដោយ​ជើង​ មាន​ព្រះទ័យ​មិន​សល់​វល់​ មានការ​សម្ងំ​នៅក្នុង​កម្មដ្ឋាន​ ជាទី​ត្រេកអរ​
ថយ | ទំព័រទី ៣៣៣ | បន្ទាប់