ព្រះ​មហាមោគ្គល្លាន​មាន​អាយុ បាន​ពោល​ពាក្យ​នេះ​ថា ម្នាល​អាវុសោ​ បុគ្គល​មានចិត្ត​ទទឹក​ តើ​ដូចម្ដេច ម្នាល​អាវុសោ ភិក្ខុ​ក្នុង​សាសនា​នេះ ឃើញ​រូប​ដោយ​ភ្នែក​ហើយ​ ងប់​ក្នុង​រូប​មាន​សភាព​ជាទីស្រឡាញ់ ស្អប់​ក្នុង​រូប​មាន​សភាព​មិន​ជាទីស្រឡាញ់ មិន​ប្រុង​សតិ​ក្នុង​កាយ​ មាន​ចិ​ត្ត​ស្តួ​ចស្តើង​ផង​ អកុសលធម៌​ដ៏​លាមក​ទាំង​នោះ កើតឡើង​ដល់​បុគ្គល​នោះ​ ហើយ​រលត់​ទៅវិញ​ មិន​សេសសល់​ក្នុង​វិមុត្តិ​ណា ក៏​មិន​ដឹង​ច្បាស់​នូវ​ចេ​តោ​វិមុត្តិ​ និ​ងបញ្ញា​វិមុត្តិ​នោះ​ តាមពិត​ផង​ ឮសំឡេង​ដោយ​ត្រចៀក ធុំក្លិន​ដោយ​ច្រមុះ ទទួល​រស​ដោយ​អណ្តាត​ ពាល់ត្រូវ​សម្ផស្ស​ដោយ​កាយ ដឹង​ធម្មារម្មណ៍​ដោយ​ចិត្ត​ហើយ ងប់​ក្នុង​ធម្មារម្មណ៍​ មាន​សភាព​ជាទីស្រឡាញ់​ ស្អប់​ធម្មារម្មណ៍ ដែល​មាន​សភាព​មិនជា​ទីស្រឡាញ់​ មិន​ប្រុង​សតិ​ក្នុង​កាយ មានចិត្ត​ស្តួចស្តើង​ផង អកុសលធម៌​ដ៏​លាមក​ទាំងនោះ​ កើតឡើង​ដល់​បុគ្គល​នោះ ហើយ​រលត់​ទៅវិញ​ មិន​សេសសល់ ក្នុង​វិមុត្តិ​ណា ក៏​មិនដឹង​ច្បាស់​ នូវ​ចេ​តោ​វិមុត្តិ​ និ​ងបញ្ញា​វិមុត្តិ​នោះ​ តាមពិត​ផង ម្នាល​អាវុសោ​ ភិក្ខុ​នេះ គេ​ហៅថា អ្នកមាន​ចិត្ត​ទទឹក​ ក្នុង​រូប​ដែល​គប្បី​ដឹង​ដោយ​ភ្នែក​ អ្នកមាន​ចិត្ត​ទទឹក ក្នុង​សំឡេង​ដែល​គប្បី​ដឹង​ដោយ​ត្រចៀក។បេ។
ថយ | ទំព័រទី ៣៣៦ | បន្ទាប់