អ្នកមានចិត្តទទឹក ក្នុងធម្មារម្មណ៍ ដែលគប្បីដឹងដោយចិត្ត ម្នាលអាវុសោ ភិក្ខុមានកិរិយានៅយ៉ាងនេះ ប្រសិនបើ មារចូលទៅជិតភិក្ខុនោះ តាមទ្វារភ្នែក មារគង់បាននូវឱកាស មារគង់បាននូវអារម្មណ៍ ប្រសិនបើ (មារចូលទៅ) ជិតភិក្ខុនោះ តាមទ្វារត្រចៀក។បេ។ ប្រសិនបើមារចូលទៅជិតភិក្ខុនោះ តាមទា្វរចិត្ត មារគង់បាននូវឱកាស មារគង់បាននូវអារម្មណ៍ ម្នាលអាវុសោ ដូចផ្ទះបបុសក្តី ផ្ទះស្មៅក្តី ជាអាគារស្ងួត ពុក កន្លងយូរឆ្នាំ ប្រសិនបើ បុរសកាន់គប់ស្មៅ ដែលភ្លើងឆេះ ទៅជិតផ្ទះនោះ ពីទិសខាងកើត ភ្លើងតែងបាននូវឱកាស ភ្លើងតែងបាននូវអារម្មណ៍ ប្រសិនបើ (ទៅ) ជិតផ្ទះនោះ ពីទិសខាងលិច ប្រសិនបើ (ទៅ) ជិតផ្ទះនោះ ពីទិសខាងជើង ប្រសិនបើ (ទៅ) ជិតផ្ទះនោះ ពីទិសខាងត្បូង ប្រសិនបើ (ទៅ) ជិតផ្ទះនោះ ពីខាងក្រោម ប្រសិនបើ (ទៅ) ជិតផ្ទះនោះ ពីខាងលើ ប្រសិនបើ បុរសកាន់គប់ស្មៅដែលភ្លើងឆេះ ទៅជិតផ្ទះនោះ ពីទិសខាងណា ក៏ដោយ ភ្លើងតែងបាននូវឱកាស ភ្លើងតែងបាននូវអារម្មណ៍ មានឧបមាយ៉ាងណាមិញ ម្នាលអាវុសោ ភិក្ខុមានកិរិយានៅយ៉ាងនេះ ប្រសិនបើ មារចូលទៅជិតភិក្ខុនោះតាមទ្វារភ្នែក មារគង់បាននូវឱកាស មារគង់បាននូវអារម្មណ៍ ប្រសិនបើ (មារចូលទៅ) ជិតភិក្ខុនោះ តាមទ្វារត្រចៀក។បេ។
