ពួកសត្វប្រព្រឹត្តកន្លងវិញ្ញាណញ្ចាយតនៈ ដោយប្រការទាំងពួង ចូលអាកិញ្ចញ្ញាយតនៈ ដោយបរិកម្មថា របស់តិចតួច មិនមាន នេះវិញ្ញាណដ្ឋិតិទី ៧។ ព្រះមានព្រះភាគ ទ្រង់ជ្រាបវិញ្ញាណដ្ឋិតិ ៧ ដោយអំណាចបដិសន្ធិ យ៉ាងនេះ ហេតុនោះ (ទ្រង់ត្រាស់ថា) វិញ្ញាណដ្ឋិតិទាំងពួង។ ពាក្យថា បោសាលៈ ក្នុងបទថា ព្រះមានព្រះភាគត្រាស់ថា ម្នាលបោសាលៈ គឺព្រះមានព្រះភាគត្រាស់ហៅព្រាហ្មណ៍នោះតាមឈ្មោះ។ ពាក្យថា ព្រះមានព្រះភាគនុ៎ះ ជាពាក្យនិយាយដោយគោរព។បេ។ បញ្ញត្តិថា ព្រះមានព្រះភាគនេះ កើតព្រោះការត្រាស់ដឹង ហេតុនោះ (ទើបមានពាក្យថា) ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលបោសាលៈ។
[៤៨] អធិប្បាយពាក្យថា ព្រះតថាគតទ្រង់ជ្រាបច្បាស់ ត្រង់ពាក្យថា ជ្រាបច្បាស់ គឺយល់ច្បាស់ ដឹងប្រាកដ ចាក់ធ្លុះ។ ពាក្យថា ព្រះតថាគតមានន័យដូចតទៅនេះ មែនពិត ព្រះមានព្រះភាគ ទ្រង់ត្រាស់ពាក្យនេះថា ម្នាលចុន្ទៈ បើពាក្យអតីត ជាពាក្យមិនពិត មិនទៀង មិនប្រកបដោយប្រយោជន៍ ព្រះតថាគតមិនពោលពាក្យនោះ ម្នាលចុន្ទៈ បើពាក្យអតីត ជាពាក្យពិត ទៀងត្រង់ តែមិនប្រកបដោយប្រយោជន៍ ព្រះតថាគតក៏មិនពោលពាក្យនោះ ម្នាលចុន្ទៈ បើពាក្យអតីត ជាពាក្យពិត ទៀងត្រង់ ប្រកបដោយប្រយោជន៍ ព្រះតថាគតជាអ្នកដឹងកាលគួរ ទើបព្យាករប្រស្នានោះ ក្នុងពាក្យនោះ ម្នាលចុន្ទៈ បើពាក្យអនាគត។បេ។