ដោយសេចក្តីព្យាយាមរបស់បុរស ដោយសេចក្តីប្រឹងប្រែងរបស់បុរស បើអាត្មាមិនទាន់សម្រេចនូវគុណជាតនោះទេ នឹងមិនបញ្ឈប់នូវព្យាយាមឡើយ បុគ្គលមានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល ដោយវិធីយ៉ាងនេះ ក៏មាន។ បុគ្គលផ្គងចិត្ត តាំងចិត្តថា ចិត្តរបស់អាត្មាអញ មិនទាន់រួចចាកអាសវៈ ព្រោះមិនប្រកាន់មាំ ដរាបណា អាត្មាអញនឹងមិនទំលាយភ្នែនដរាបនោះ បុគ្គលមានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល ដោយវិធីយ៉ាងនេះ ក៏មាន។ បុគ្គលផ្គងចិត្ត តាំងចិត្តថា
បុគ្គល មានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល ដោយវិធីយ៉ាងនេះ ក៏មាន។ បុគ្គលផ្គងចិត្ត តាំងចិត្តថា បើចិត្តរបស់អាត្មាអញ នឹងមិនទាន់រួចចាកអាសវៈ ព្រោះមិនប្រកាន់មាំ ដរាបណា អាត្មាអញនឹងមិនក្រោកចាកអាសនៈនេះ ដរាបនោះ បុគ្គលមានចិត្តមិនរួញរា ជាអ្នកប្រព្រឹត្តមិនខ្ជិល ដោយវិធីយ៉ាងនេះ ក៏មាន។
កាលបើសរ គឺតណ្ហា មិនទាន់រដកចេញទេ អាត្មាអញនឹងមិនស៊ី នឹងមិនផឹក នឹងមិនចេញអំពីវិហារ ទាំងនឹងមិនដាក់នូវបង្អៀង (ទម្រេត) ឡើយ។