ម្នាលចុន្ទៈ ព្រះតថាគតពោលយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ពោលយ៉ាងនោះ ព្រោះហេតុតែព្រះតថាគត ពោលយ៉ាងណា ធ្វើយ៉ាងនោះ ធ្វើយ៉ាងណា ពោលយ៉ាងនោះ ហេតុនោះ ទើបហៅថា ព្រះតថាគត។ ម្នាលចុន្ទៈ ព្រះតថាគតគ្របសង្កត់នូវលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក នូវពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស មិនមានអ្នកណាគ្របសង្កត់បាន តែងឃើញពិត ញ៉ាំងអំណាចឲ្យប្រព្រឹត្តទៅ ហេតុនោះ ទើបហៅថា ព្រះតថាគត ហេតុនោះ (ទ្រង់ត្រាស់ថា) ព្រះតថាគត ទ្រង់ជ្រាបច្បាស់។
[៤៩] ពាក្យថា ទើបទ្រង់ជ្រាបនូវបុគ្គលនោះ ដែលកំពុងរស់នៅ អធិប្បាយថា ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបុគ្គលដែលឋិតនៅក្នុងទីនេះឯង ដោយអំណាចកម្មាភិសង្ខារថា បុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក។ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបុគ្គលដែលឋិតនៅក្នុងទីនេះឯង ដោយអំណាចកម្មាភិសង្ខារថា បុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងកំណើតតិរច្ឆាន។ ព្រះមានព្រះភាគ ទ្រង់ជ្រាបនូវបុគ្គលដែលឋិតនៅ ក្នុងទីនេះឯង ដោយអំណាចកម្មាភិសង្ខារថា បុគ្គលនេះ លុះបែកធ្លាយរាងកាយស្លាប់ទៅ នឹងទៅកើតក្នុងបិត្តិវិស័យ។