ព្រះមានព្រះភាគ​ ទ្រង់​ជ្រាប​នូវ​បុគ្គល​ដែល​ឋិតនៅ​ក្នុង​ទីនេះ​ឯង​ ដោយ​អំ​ណា​ចក​ម្មា​ភិ​សង្ខារ​ថា បុគ្គល​នេះ​ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ នឹង​ទៅ​កើត​ក្នុង​ពួក​មនុស្ស។ ព្រះមានព្រះភាគ​ ទ្រង់​ជ្រាប​នូវ​បុគ្គល​ដែល​ឋិតនៅ​ក្នុង​ទីនេះ​ឯង​ ដោយ​អំ​ណា​ចក​ម្មា​ភិ​សង្ខារ​ថា បុគ្គល​នេះ​ លុះ​បែកធ្លាយ​រាងកាយ​ស្លា​ប់​ទៅ នឹង​ទៅ​កើត​ក្នុង​សុគតិ​ សួ​គ៌​ ទេវលោក។ ដូច​ពាក្យ​ដែល​ព្រះមានព្រះភាគ​ ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ម្នាល​សារីបុត្ត តថាគត​កំណត់​ដឹងចិត្ត​របស់​បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ដោយចិត្ត​យ៉ាងនេះ​ថា​ បុគ្គល​នេះ​ប្រតិបត្តិ​ដូច្នោះ​ ប្រព្រឹត្ត​ដូច្នោះ ឡើង​កាន់​ផ្លូវ​នោះ​ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ នឹង​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក។ ម្នាល​សារីបុត្ត​ តថាគត​កំណត់​ដឹងចិត្ត​របស់​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ ដោយចិត្ត​យ៉ាងនេះ​ថា​ បុគ្គល​នេះ​ ប្រតិបត្តិ​ដូច្នោះ​ ប្រព្រឹត្ត​ដូច្នោះ ឡើង​កាន់​ផ្លូវ​នោះ លុះ​បែក​ធ្លាយ​រាងកាយ​ស្លាប់​ទៅ​ នឹង​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន។ ម្នាល​សារីបុត្ត​ តថាគត​កំណត់​ដឹងចិត្ត​របស់​បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ដោយចិត្ត​យ៉ាងនេះ​ថា បុគ្គល​នេះ​ប្រតិបត្តិ​ដូច្នោះ​ ប្រព្រឹត្ត​ដូច្នោះ
ថយ | ទំព័រទី ៣៧ | បន្ទាប់