ឡើង​កាន់​ផ្លូវ​នោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ នឹង​ទៅ​កើត​ក្នុង​បិ​ត្តិ​វិស័យ។ ម្នាល​សារីបុត្ត តថាគត​កំណត់​ដឹងចិត្ត​របស់​បុ​គ្គ​ល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ដោយចិត្ត​យ៉ាងនេះ​ថា​ បុគ្គល​នោះ ប្រតិបត្តិ​ដូច្នោះ​ ប្រព្រឹត្ត​ដូច្នោះ ឡើង​កាន់​ផ្លូវ​នោះ​ លុះ​បែកធ្លាយ​រាង​កាយ​ស្លាប់​ទៅ​ នឹង​ទៅ​កើត​ក្នុង​ពួក​មនុស្ស។ ម្នាល​សារីបុត្ត តថាគត​កំណត់​ដឹងចិត្ត​របស់​បុគ្គល​ពួក​ខ្លះ​ ក្នុង​លោក​នេះ ដោយចិត្ត​យ៉ាងនេះ​ថា បុគ្គល​នេះ​ ប្រតិបត្តិ​ដូច្នោះ​ ប្រព្រឹត្ត​ដូច្នោះ ឡើង​កាន់​ផ្លូវ​នោះ លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ នឹង​ទៅ​កើត​ក្នុង​សុគតិ​ សួគ៌ ទេវលោក។ ម្នាល​សារីបុត្ត តថាគត​កំណត់​ដឹងចិត្ត​របស់​បុគ្គល​ពួក​ខ្លះ ក្នុង​លោក​នេះ​ ដោយ​ចិត្ត​យ៉ាងនេះ​ថា​ បុគ្គល​នេះ​ ប្រតិបត្តិ​ដូច្នោះ​ ប្រព្រឹត្ត​ដូច្នោះ ឡើង​កាន់​ផ្លូវ​នោះ នឹង​ត្រាស់​ដឹង​ដោយខ្លួនឯង​ ធ្វើឲ្យ​ជាក់ច្បាស់ សម្រេច​នូវ​ចេ​តោ​វិមុត្តិ​ និ​ងបញ្ញា​វិមុត្តិ​ ដែល​មិន​មាន​អាសវៈ ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ហើយ​សម្រេចសម្រាន្ត​នៅក្នុង​បច្ចុប្បន្ន ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ទើប​ទ្រង់​ជ្រាប​នូវ​បុគ្គល​នោះ ដែល​កំពុង​រស់នៅ។
ថយ | ទំព័រទី ៣៨ | បន្ទាប់