[៥០​] អធិប្បាយ​ពាក្យ​ថា អ្នកមាន​ចិត្ត​ងប់ (ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​) មាន​អា​កិ​ញ្ចញ្ញាយ​តនៈ​នោះ​ប្រព្រឹត្តទៅ​ខាងមុខ​ ត្រង់​ពាក្យ​ថា អ្នកមាន​ចិត្ត​ងប់​ គឺ​មានចិត្ត​ងប់​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​ ជ្រប់​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​នោះ មាន​អា​កិ​ញ្ចញ្ញាយ​តនៈ​នោះ​ ជា​អធិបតី។ មួយទៀត​ ព្រះមានព្រះភាគ​ទ្រង់​ជ្រាប​ថា បុគ្គល​នេះ​ងប់​ក្នុង​រូប ងប់​ក្នុង​សំឡេង ងប់​ក្នុង​ក្លិន​ ងប់​ក្នុង​រស​ ងប់​ក្នុង​ផោ​ដ្ឋ​ព្វៈ​ ងប់​ក្នុង​ត្រកូល​ ងប់​ក្នុង​គណៈ ងប់​ក្នុង​អាវាស ងប់​ក្នុង​លាភ ងប់​ក្នុង​យស ងប់​ក្នុង​សេចក្តី​សរសើរ​ ងប់​ក្នុង​សុខ ងប់​ក្នុង​ចីវរ ងប់​ក្នុង​បិណ្ឌបាត ងប់​ក្នុង​សេ​នាស​នៈ​ ងប់​ក្នុង​គិលាន​ប្ប​ច្ច​យភេសជ្ជ​បរិក្ខារ​ ងប់​ក្នុង​ព្រះ​សូត្រ ងប់​ក្នុង​វិន័យ​ ងប់​ក្នុង​អភិធម្ម ងប់​ក្នុង​បំសុ​កូ​លិ​កង្គៈ ងប់​ក្នុង​តេ​ចី​វរិ​កង្គៈ ងប់​ក្នុង​បិណ្ឌបាតិកង្គៈ​ ងប់​ក្នុង​សប​ទាន​ចា​រិក​ង្គៈ ងប់​ក្នុង​ឯកាស​និ​កង្គៈ ងប់​ក្នុង​បត្ត​បិ​ណ្ឌិ​កង្គៈ​ ងប់​ក្នុង​ខលុបច្ឆាភត្តិកង្គៈ ងប់​ក្នុង​អា​រញ្ញិ​កង្គៈ ងប់​ក្នុង​រុ​ក្ខ​មូលិក​ង្គៈ ងប់​ក្នុង​អព្ភោកាសិកង្គៈ​ ងប់​ក្នុង​សោ​សា​និ​កង្គៈ ងប់​ក្នុង​យថា​សន្ថតិ​កង្គៈ​ ងប់​ក្នុង​នេ​សជ្ជិ​កង្គៈ​ ងប់​ក្នុង​បឋមជ្ឈាន​ ងប់​ក្នុង​ទុតិយជ្ឈាន ងប់​ក្នុង​តតិយជ្ឈាន ងប់​ក្នុង​ចតុត្ថជ្ឈាន​
ថយ | ទំព័រទី ៣៩ | បន្ទាប់