ងប់​ក្នុង​អាកាសានញ្ចាយតន​សមាបត្តិ ងប់​ក្នុង​វិ​ញ្ញាណ​ញ្ចា​យត​នសមាបត្តិ​ ងប់​ក្នុង​អា​កិ​ញ្ចញ្ញា​យត​នសមាបត្តិ​ ងប់​ក្នុង​នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) អ្នកមាន​ចិត្ត​ងប់។ ពាក្យ​ថា មាន​អា​កិ​ញ្ចញ្ញាយ​តន​ប្រព្រឹត្តទៅ​ខាងមុខ​ គឺ​សម្រេច​ដោយ​អា​កិ​ញ្ច​ញ្ញា​យតនៈ មាន​សមាបត្តិ​នោះ​ប្រព្រឹត្តទៅ​ខាងមុខ​ មានកម្ម​ប្រព្រឹត្ត​ទៅខាងមុខ​ មាន​វិបាក​ប្រព្រឹត្តទៅ​ខាងមុខ ធ្ងន់​ដោយ​កម្ម ធ្ងន់​ដោយ​បដិសន្ធិ។ មួយវិញទៀត​ ព្រះមានព្រះភាគ​ទ្រង់​ជ្រាប​ថា បុគ្គល​នេះ មាន​រូប​ប្រព្រឹត្តទៅ​ខាងមុខ។បេ។ មាន​នេវ​សញ្ញា​នា​សញ្ញា​យត​នសមាបត្តិ​ប្រព្រឹត្តទៅ​ខាងមុខ ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ជា​អ្នក​មាន​ចិត្ត​ងប់​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​ មាន​អា​កិ​ញ្ចញ្ញា​យតនៈ​នោះ​ប្រព្រឹត្តទៅ​ខាងមុខ។ ហេតុ​នោះ ព្រះមានព្រះភាគ​ត្រាស់​ថា​
(ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នាល​បោ​សា​លៈ​) ព្រះ​តថាគត​ទ្រង់​ជ្រាប​ច្បាស់​នូវ​វិញ្ញា​ណដ្ឋិ​តិ​ទាំងពួង​ ទើប​ទ្រង់​ជ្រាប​នូវ​បុគ្គល​នោះ ដែល​កំពុង​រស់នៅ មានចិត្ត​ងប់​ក្នុង​អា​កិ​ញ្ចញ្ញា​យតនៈ​ មាន​អា​កិ​ញ្ចញ្ញា​យតនៈ​នោះ​ប្រព្រឹត្តទៅ​ខាងមុខ។
ថយ | ទំព័រទី ៤០ | បន្ទាប់