ដឹង​ថា​ជា​គ្រឿង​ចង ដឹង ស្គាល់ ស្ទង់​មើល ពិចារណា ចម្រើន ធ្វើឲ្យ​ជាក់ច្បាស់​ថា​ជា​កង្វល់។ ពាក្យ​ថា ដូច្នេះ ជា​ការ​តបទ។បេ។ ពាក្យ​ថា ដូច្នេះ នេះ​ជាលំដាប់​បទ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) សេចក្តី​រីករាយ​ជា​គ្រឿង​ប្រកប​ដូច្នេះ។
 [៥៤​] ពាក្យ​ថា លុះ​ដឹង​ច្បាស់ សេចក្តី​នុ៎ះ​យ៉ាងនេះ​ហើយ​ គឺ ដឹង​ ស្គាល់ ស្ទង់​មើល ពិចារណា ចម្រើន ធ្វើឲ្យ​ប្រាកដ​នូវ​សេចក្តី​នុ៎ះ​ យ៉ាងនេះ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) លុះ​ដឹង​ច្បាស់​សេចក្តី​នុ៎ះ​ យ៉ាងនេះ​ហើយ។
 [៥៥​] ពាក្យ​ថា ចេញ​អំពី​សមាបត្តិ​នោះ រមែង​ឃើញច្បាស់​ក្នុង​សមាបត្តិ​នោះ គឺ​ចូល​អា​កិ​ញ្ចញ្ញា​យតនៈ​ ហើយ​ចេញ​ចាក​សមាបត្តិ​នោះ​ រមែង​ឃើញច្បាស់​នូវ​ពួក​ធម៌​ គឺ​ចិត្ត​ និ​ងចេតសិក ដែល​កើត​ក្នុង​សមាបត្តិ​នោះ​ថា​ មិន​ទៀង ឃើញច្បាស់​ថា​ជា​ទុក្ខ យល់​ច្បាស់ ឃើញ ក្រឡេក​មើល សំឡឹង​មើល​ កំណត់​មើល​ ថា​ជា​រោគ។បេ។ ថា​មិនជា​ទី​រលាស់​ទុក្ខ​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) ចេញ​អំពី​សមាបត្តិ​នោះ រមែង​ឃើញច្បាស់​ក្នុង​សមាបត្តិ​នោះ។
 [៥៦​] ពាក្យ​ថា​ នេះឯង​ជា​ញាណ​ដ៏​ពិតប្រាកដ​របស់​ព្រាហ្មណ៍​នោះ​ សេចក្តី​ថា ញាណ​នុ៎ះ​ របស់​ព្រាហ្មណ៍​នោះ ជា​ធម្មជាត​ពិត ទៀង​ ប្រាកដ មិន​ប្រែប្រួល​ ហេតុ​នោះ (ទ្រង់​ត្រាស់​ថា​) នេះឯង​ជា​ញាណ​ដ៏​ពិតប្រាកដ​របស់​ព្រាហ្មណ៍​នោះ។
ថយ | ទំព័រទី ៤២ | បន្ទាប់