អាសវៈ​ទាំង​នោះ ព្រះពុទ្ធ​មានជោគ​លះបង់ ផ្ដិលផ្ដាច់​ឫសគល់ ធើ្វ​ឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត ឲ្យ​ដល់​នូវ​ការ​មិន​មាន​បែបភាព​ មិន​មានការ​កើត​តទៅ​ជា​ធម្មតា ហេតុ​នោះ ព្រះពុទ្ធ​ឈ្មោះថា​ មិន​មាន​អាសវៈ​ ហេតុ​នោះ (លោក​ពោល​ថា​) ទ្រង់​មាន​កិច្ច​ធើ្វ​រួចហើយ​ មិន​មាន​អាសវៈ។
 [៤] ពាក្យ​ថា​ ទ្រង់​ដល់ត្រើយ​នៃ​ធម៌​ទាំងពួង គឺ​ព្រះមានព្រះភាគ​ ទ្រង់​ដល់ត្រើយ​នៃ​ការ​ត្រាស់​ដឹង​ធម៌​ទាំងពួង​ ដល់ត្រើយ​នៃ​ការកំណត់​ដឹង​ ដល់ត្រើយ​នៃ​ការ​លះបង់​ ដល់ត្រើយ​នៃ​ការ​ចំរើន​ ដល់ត្រើយ​នៃ​ការ​ធើ្វ​ឲ្យ​ជាក់ច្បាស់​ ដល់ត្រើយ​នៃ​សមាបត្តិ​ ដល់ត្រើយ​នៃ​ការ​ត្រាស់​ដឹង​ធម៌​ទាំងពួង ដល់ត្រើយ​នៃ​ការកំណត់​ដឹង​ទុក្ខ​ទាំងពួង​ ដល់ត្រើយ​នៃ​ការ​លះ​កិលេស​ទាំងពួង ដល់ត្រើយ​នៃ​ការ​ចំរើន​មគ្គ​ទាំង​ ៤ ដល់ត្រើយ​នៃ​ការ​ធើ្វ​ឲ្យ​ជាក់ច្បាស់​នូវ​និរោធ ដល់ត្រើយ​នៃ​ការ​ចូលកាន់​សមាបត្តិ​ទាំងពួង។ ព្រះអង្គ​ដល់​នូវ​ការ​ស្ទាត់​ ដល់ត្រើយ​ក្នុង​អរិយ​សីល ដល់​នូវ​ការ​ស្ទាត់ ដល់ត្រើយ​ក្នុង​អរិយ​សមាធិ​ ដល់​នូវ​ការ​ស្ទាត់ ដល់ត្រើយ​ក្នុង​អរិយ​បញ្ញា​ ដល់​នូវ​ការ​ស្ទាត់ ដល់ត្រើយ​ក្នុង​អរិយ​វិមុត្តិ​
ថយ | ទំព័រទី ៥ | បន្ទាប់