ឃើញ​លោកធាតុ​ចំនួន​ ៣ ពាន់ ក៏បាន ឃើញ​លោកធាតុ​មាន​ពាន់​ដ៏​ច្រើន​ ក៏បាន។ មិន​តែប៉ុណ្ណោះ​ ព្រះមានព្រះភាគ​មាន​ប្រាថ្នា (នឹង​ឃើញ​) ត្រឹមណា គប្បី​ឃើញា​បាន​ត្រឹមណោះ។ ទិព្វចក្ខុ​របស់​ព្រះមានព្រះភាគ​បរិសុទ្ធ​យ៉ាងនេះ។ ព្រះមានព្រះភាគ​ទ្រង់​មាន​ចក្ខុ​ដោយ​ទិព្វចក្ខុ​យ៉ាងនេះ​ឯង។
 ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​ដោយ​បញ្ញាចក្ខុ​ តើ​ដូចម្ដេច។ ព្រះមានព្រះភាគ ទ្រង់​មាន​ប្រាជ្ញា​ច្រើន មាន​ប្រាជ្ញា​ក្រាស់​ មាន​ប្រាជ្ញា​រីករាយ​ មាន​ប្រាជ្ញា​រហ័ស មាន​ប្រាជ្ញា​មោះមុត មាន​ប្រាជ្ញា​ជា​គ្រឿង​ទំ​លាយ​កិលេស​ ទ្រង់​ឈ្លាស​ក្នុង​ប្រភេទ​នៃ​ប្រាជ្ញា ទ្រង់​បែក​ព្រះ​ញាណ ទ្រង់​បាន​បដិសម្ភិទា​ ទ្រង់​សម្រេច​ចតុ​វេ​សា​រជ្ជ​ញ្ញាណ ទ្រទ្រង់នូវ​កំឡាំង ១០ ជា​បុរស​ប្រសើរ ជា​បុរស​អង់អាច​ ជា​បុរស​នាគ ជា​បុរស​អាជានេយ្យ ជា​បុរស​នាំទៅ​នូវ​ធុរៈ ជា​អនន្ដញ្ញាណ មាន​តេជះ​មិន​មាន​ទី​បំផុត​ មានយស​មិន​មាន​ទីបំផុត​ ទ្រង់​ស្តុកស្ដម្ភ មានទ្រព្យ​ច្រើន មាន​ធនធាន ទ្រង់​ដឹកនាំ ទ្រង់​ទូន្មាន​ ប្រៀនប្រដៅ ទ្រង់​ពន្យល់ ទ្រង់​ដឹកនាំ​ឲ្យ​គិតគូរ ទ្រង់​ឲ្យ​គយគន់ ទ្រង់​ធើ្វ​ឲ្យ​ជ្រះថ្លា។
ថយ | ទំព័រទី ៥០ | បន្ទាប់