ព្រះមានព្រះភាគ​អង្គ​នោះ ទ្រង់​ញុំាង​មគ្គ​ដែល​មិនទាន់​កើត​ឲ្យ​កើតឡើង​ ទ្រង់​ញុំាង​មគ្គ​ដែល​មិនទាន់​កើត​មាន​ឲ្យ​កើតមាន ទ្រង់​ប្រាប់ផ្លូវ​ដែល​មិនទាន់​ប្រាប់​ ទ្រង់​ស្គាល់ផ្លូវ ទ្រង់​ជ្រាប​ផ្លូវ ទ្រង់​ឈ្លាសវៃ​ក្នុង​ផ្លូវ។ ចំណែក​ពួក​សាវ័ក​ ឥឡូវនេះ គ្រាន់តែ​ជា​អ្នកដើរតាម​ផ្លូវ​ ដើរតាម​ក្រោយ។ ព្រះមានព្រះភាគ​អង្គ​នោះ​ ទ្រង់​ជ្រាប​ហេតុ​ដែល​គួរ​ជ្រាប ទ្រង់​ឃើញ​ហេតុ​ដែល​គួរ​ឃើញ​ មាន​ចក្ខុ មាន​ញាណ មានធម៌ មានធម៌​ដ៏​ប្រសើរ ទ្រង់​ជា​អ្នក​ស្ដីប្រដៅ ទ្រង់​ពោល​រំ​លឹក​បង្អោន​ទៅ​រក​ប្រយោជន៍​ ឲ្យ​នូវ​ព្រះ​និពា្វន ជា​ធម្ម​ស្សាមិ ជាត​ថា​គត។ មិន​មាន (វត្ថុ​អ្វីមួយ​) ដែល​ព្រះមានព្រះភាគ​អង្គ​នោះ មិនបាន​ដឹង​ មិនបាន​ឃើញ មិនបាន​ជ្រាប មិនបាន​ធ្វើឲ្យ​ជាក់ច្បាស់ មិនបាន​ប៉ះពាល់​ដោយ​ប្រា​ជ្ញា​។ ធម៌​ទាំងអស់​ រាប់ទាំង​អតីត អនាគត​ និ​ងបច្ចុប្បន្ន រមែង​មកកាន់​រង្វង់​ក្នុង​ប្រធាន​នៃ​ព្រះ​ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ដោយ​អាការៈ​សព្វគ្រប់។ ឈ្មោះថា​ ធម្មជាត​ដែល​គប្បី​ដឹង​ណាមួយ ដែល​ជា​របស់​គួរ​ដឹង​ គឺ​ប្រយោជន៍​ខ្លួន​ក្តី​ ប្រយោជន៍​ជន​ដទៃ​ក្តី ប្រយោជន៍​ទាំង​ពីរ​ក្តី​ ប្រយោជន៍​ជា​បច្ចុប្បន្ន​ក្តី​ ប្រយោជន៍​ក្នុង​លោកខាងមុខ​ក្តី​ ប្រយោជន៍​រាក់​ក្តី ប្រយោជន៍​ជ្រៅ​ក្តី ប្រយោជន៍​លាក់លៀម​ក្តី​ ប្រយោជន៍​កំបិត​កំបាំង​ក្តី ប្រយោជន៍​ដែល​គួរ​ដឹងក្តី ប្រយោជន៍​ដែល​បានដឹង​ហើយ​ក្តី​
ថយ | ទំព័រទី ៥១ | បន្ទាប់