ប្រយោជន៍​មិន​មានទោស​ក្តី ប្រយោជន៍​មិន​មាន​កិលេស​ក្តី​ ប្រយោជន៍​ផូរផង់​ក្តី​ ប្រយោជន៍​ដ៏​ល្អិត​ក្តី​ ធម្មជាត​ទាំងអស់​នោះ រមែង​វិល​នៅក្នុង​ខាងក្នុង​ពុទ្ធញ្ញាណ។ កាយ​កម្ម​ទាំងអស់ រមែង​ប្រព្រឹត្តទៅ​តាម​ព្រះ​ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ វចីកម្ម​ទាំងអស់ រមែង​ប្រព្រឹត្តទៅ​តាម​ព្រះ​ញាណ មនោ​កម្ម​ទាំងអស់ រមែង​ប្រព្រឹត្តទៅ​តាម​ព្រះ​ញាណ​ (របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​)។ ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ មិន​មាន​ទើស​ទាល់​ក្នុង​អតីត​ ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ មិន​មាន​ទើសទាល់​ក្នុង​អនាគត ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ មិន​មាន​ទើសទាល់​ក្នុង​បច្ចុប្បន្ន។ ធម្មជាត​ដែល​គប្បី​ដឹង មាន​កំណត់​ត្រឹមណា​ ព្រះ​ញាណ​ក៏​មានកំណត់​ត្រឹមនោះ​ ព្រះ​ញាណ​មានកំណត់​ត្រឹមណា​ ធម្មជាត​ដែល​គប្បី​ដឹង​ ក៏​មានកំណត់​ត្រឹមនោះ ព្រះ​ញាណ​មាន​ធម្មជាត​ដែល​គប្បី​ដឹង ជា​កំណត់ ធម្មជាត​ដែល​គប្បី​ដឹង​ ក៏​មាន​ព្រះ​ញាណ​ជា​កំណត់​ ព្រះ​ញាណ​ប្រព្រឹត្ត​កន្លង​នូវ​ធម្មជាត​ដែល​គប្បី​ដឹង​មិនបាន គន្លង​នៃ​ធម្មជាត​ដែល​គប្បី​ដឹង​ ក៏​ប្រព្រឹត្ត​កន្លង​នូវ​ព្រះ​ញាណ​មិនបាន ធម៌​ទាំងនោះ តាំងនៅ​ក្នុង​ទីបំផុត​នៃ​គ្នានឹងគ្នា។ ដូច​បាត​ស្មុគ្រ​ពីរ ដែលគេ​គ្រប​ហើយ​យ៉ាង​ជិតស្និទ្ធ​ គឺ​បាត​ស្មុគ្រ​ខាងក្រោម​
ថយ | ទំព័រទី ៥២ | បន្ទាប់