មិន​ប្រព្រឹត្ត​កន្លង​បាត​ស្មុគ្រ​ខាងលើ បាត​ស្មុគ្រ​ខាងលើ ក៏​មិន​ប្រព្រឹត្ត​កន្លង​បាត​ស្មុគ្រ​ខាងក្រោម​ (បាត​ស្មុគ្រ​ទាំងនោះ​) តាំងនៅ​ក្នុង​ទីបំផុត​នៃ​គ្នានឹងគ្នា យ៉ាងណាមិញ ធម្មជាត​ដែល​គប្បី​ដឹងក្តី​ ព្រះ​ញាណ​ក្តី របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ ក៏​តាំងនៅ​ក្នុង​ទីបំផុត​នៃ​គ្នានឹងគ្នា​យ៉ាងនោះ​ដែរ គឺ​ធម្មជាត​ដែល​គប្បី​ដឹង​ មាន​កំណត់​ត្រឹមណា​ ព្រះ​ញាណ​ក៏​មានកំណត់​ត្រឹមនោះ ព្រះ​ញាណ​មានកំណត់​ត្រឹមណា ធម្មជាត​ដែល​គប្បី​ដឹង​ ក៏​មានកំណត់​ត្រឹមនោះ​ ព្រះ​ញាណ​មាន​ធម្មជាត​ដែល​គប្បី​ដឹង​ជា​កំណត់ ធម្មជាត​ដែល​គប្បី​ដឹង​ ក៏​មាន​ព្រះ​ញាណ​ជា​កំណត់ ព្រះ​ញាណ​ប្រព្រឹត្ត​កន្លង​ធម្មជាត​ដែល​គប្បី​ដឹង​មិនបាន​ គន្ល​ងនៃ​ធម្មជាត​ដែល​គប្បី​ដឹង​ ក៏​ប្រព្រឹត្ត​កន្លង​ព្រះ​ញាណ​មិនបាន​ ធម៌​ទាំងនោះ តាំងនៅ​ក្នុង​ទីបំផុត​នៃ​គ្នានឹងគ្នា។ ព្រះ​ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ រមែង​ប្រព្រឹត្តទៅ​ក្នុង​ធម៌​ទាំងពួង។ ធម៌​ទាំងពួង រមែង​ជាប់​ចំពាក់​ដោយ​ការ​រាវរក​ ជាប់​ចំពាក់​ដោយ​ការ​ប្រាថ្នា​ ជាប់​ចំពាក់​ដោយ​ការ​នឹក ជាប់​ចំពាក់​ដោយ​ការ​តាំងចិត្ត របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ​ ព្រះ​ញាណ​របស់​ព្រះពុទ្ធ​មាន​ព្រះ​ភាគ រមែង​ប្រព្រឹត្តទៅ​ក្នុង​សត្វ​ទាំងពួង។
ថយ | ទំព័រទី ៥៣ | បន្ទាប់