ព្រះមានព្រះភាគ តែង​ជ្រាប​អាសយ​ធម៌ ជ្រាប​អនុ​សយ​ធម៌​ ជ្រាប​ចរិត​ ជ្រាប​អធិមុត្តិ​នៃ​​ពួក​សត្វ​ទាំងពួង​ តែង​ជ្រាប​ពួក​សត្វ​ដែល​មាន​ធូលី​តិច​ក្នុង​ភ្នែ​ក មាន​ធូលី​ច្រើន​ក្នុង​ភ្នែ​ក មាន​ឥន្រ្ទិយ​រឹង​ មាន​ឥន្រ្ទិយ​ទន់ មាន​អាការៈ​ល្អ មាន​អាការៈ​អាក្រក់ ជា​សត្វ​ឲ្យ​ត្រាស់​ដឹង​ងាយ ឲ្យ​ត្រាស់​ដឹង​ក្រ​ ជា​សត្វ​មានភ័ព្វ​ និ​ងឥតភ័ព្វ។ លោក​ ព្រមទាំង​ទេវលោក​ មារ​លោក​ ព្រហ្មលោក ពួក​សត្វ ព្រមទាំង​សមណៈ​ និ​ងព្រាហ្មណ៍​ ទាំង​មនុស្សជា​សម្មតិទេព​ និ​ងមនុស្សសាមញ្ញ ក៏​រមែង​វិល​នៅតែ​ខាងក្នុង​ពុទ្ធញ្ញាណ។ ដូច​ហ្វូង​ត្រី​ និ​ងអណ្តើក​ណាមួយ​ ដោយហោចទៅ ទោះបី​ត្រី​ឈ្មោះ​តិមិ និ​ងត្រី​ឈ្មោះ​តិ​មិង្គលៈ​ រមែង​វិល​នៅតែ​ខាងក្នុង​មហាសមុទ្រ​យ៉ាងណា​ លោក ព្រមទាំង​ទេវលោក មារ​លោក​ ព្រហ្មលោក ពួក​សត្វ​ ព្រម​ទាំង​សមណៈ​ និ​ងព្រាហ្មណ៍​ ទាំង​មនុស្សជា​សម្មតិទេព​ និ​ងមនុស្សសាមញ្ញ ក៏​រមែង​វិល​នៅ​តែ​ខាងក្នុង​ពុទ្ធញ្ញាណ​ យ៉ាងនោះ​ឯង។ ដូច​ពួក​បក្សី​ណាមួយ ដោយហោចទៅ​ សូម្បី​គ្រុឌ​ឈ្មោះ​វេន​តេយ្យៈ តែង​វិល​នៅតែ​ក្នុង​ប្រទេស​នៃ​អាកាស យ៉ាងណាមិញ​ ​ពួក​ជន​ណា​ដែល​មាន​ប្រាជ្ញា​ស្មើដោយ​ប្រាជ្ញា​របស់​ព្រះ​សារីបុត្ត​ សូម្បី​ពួក​ជន​ទាំងនោះ ក៏​រមែង​វិល​នៅតែ​ខាងក្នុង​ប្រទេស​នៃ​ពុទ្ធញ្ញាណ យ៉ាងនោះ​ឯង​
ថយ | ទំព័រទី ៥៤ | បន្ទាប់