ពុទ្ធញ្ញាណ រមែង​ផ្សាយ​គ្រប​ប្រាជ្ញា​នៃ​ពួក​ទេវតា​ និ​ងមនុស្ស ហើយ​ប្រតិ​ស្ឋា​ននៅ។ ពួក​ជន​ណាមួយ​ ទោះបីជា​ខត្តិ​យបណ្ឌិត​ក្តី​ ព្រាហ្មណ​បណ្ឌិត​ក្តី គហបតិ​បណ្ឌិត​ក្តី សមណ​បណ្ឌិត​ក្តី ដែល​មាន​ប្រាជ្ញាល្អិត ស្គាល់​ថ្វី​មាត់​របស់​ជន​ដទៃ​ ស្រដៀងនឹង​ខ្មាន់ធ្នូ​អ្នក​បាញ់​រោម​ទ្រាយ​ ​ពួក​ជន​ទាំងនោះ​ មាន​អាការៈ​ដូច​ជា​ទំ​លាយ​បង់​នូវ​ទិដ្ឋិ​ ដោយ​ប្រាជ្ញា​ (ខ្លួន​) ហើយ​ប្រព្រឹត្តទៅ។ ​ពួក​ជន​ទាំងនោះ​ ប្រឹង​តាក់តែង​នូវ​ប្រស្នា​ លុះ​តាក់​តែង​ហើយ ក៏​ចូល​ទៅ​សួរ​ព្រះ​តថាគត។ ប្រស្នា​ទាំងនោះ លុះ​ព្រះមានព្រះភាគ បាន​សំដែង​ បាន​ដោះស្រាយ​ហើយ​ ក៏​បែរ​ទៅជា​ប្រស្នា​មានហេតុ គួរ​សំដែង​ចេញ​ និ​ងពង្រីក​ចេញ​បាន។ ​ពួក​ជន​ទាំងនោះ​ ក៏​នាំគ្នា​ចុះចូល​ព្រះមានព្រះភាគ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់​រុងរឿង​កន្លង​ដោយ​ប្រាជ្ញា​ក្នុង​ទីប្រជុំ​នោះ​ ហេតុ​នោះ ព្រះមានព្រះភាគ​ ទ្រង់​មាន​ចក្ខុ​ដោយ​បញ្ញាចក្ខុ​ យ៉ាងនេះ។
 ព្រះមានព្រះភាគ ទ្រង់​មាន​ចក្ខុ​ដោយ​ពុទ្ធ​ចក្ខុ​ តើ​ដូចម្ដេច។ ព្រះមានព្រះភាគ​ ទ្រង់​ប្រមើល​មើល​លោក​ដោយ​ពុទ្ធ​ចក្ខុ​ បាន​ទត​ឃើញ​ពួក​សត្វ​ដែល​មាន​ធូលី​តិច​ក្នុង​ភ្នែក មាន​ធូលី​ច្រើន​ក្នុង​ភ្នែក មាន​ឥន្រ្ទិយ​រឹង​ មាន​ឥន្រ្ទិយ​ទន់​ មាន​អាការៈ​ល្អ មាន​អាការៈ​អាក្រក់ ឲ្យ​ត្រាស់​ដឹង​ងាយ
ថយ | ទំព័រទី ៥៥ | បន្ទាប់