ឲ្យ​ត្រាស់​ដឹង​ក្រ សត្វ​ជំពូក​ខ្លះ ឃើញ​ភ័យ​ក្នុង​ទោស​ខាង​បរលោក។ ដូច​ក្នុង​គុម្ព​ព្រលិត​ក្តី គុម្ព​ឈូកក្រហម​ក្តី គុម្ព​ឈូកស​ក្តី​ ផ្កា​ព្រលិត​ ឬផ្កាឈូក​ក្រហម ឬក៏​ផ្កា​ឈូកស​ជំ​ពូ​កខ្លះ កើត​ក្នុងទឹក​ ចំរើន​ក្នុងទឹក​ លូត​លា​ស់​ក្នុងទឹក​ ដុះ​កប់​ខាងក្នុង​នៅឡើយ ផ្កា​ព្រលិត​ ឬផ្កាឈូក​ក្រហម​ ឬក៏​ផ្កា​ឈូកស​ជំ​ពូ​កខ្លះ កើត​ក្នុងទឹក​ ចម្រើន​ក្នុងទឹក​ ឋិតនៅ​ស្មើ​នឹង​ទឹក​ហើយ​ ផ្កា​ព្រលិត ឬផ្កាឈូក​ក្រហម ឬក៏​ផ្កា​ឈូកស​ជំ​ពូ​កខ្លះ កើត​ក្នុងទឹក​ ចម្រើន​ក្នុងទឹក ឋិតនៅ​ផុត​អំពី​ទឹក មិន​ទទឹក​ដោយ​ទឹក​ឡើយ យ៉ាងណាមិញ ព្រះមានព្រះភាគ​ទ្រង់​ប្រមើល​មើល​លោក​ដោយ​ពុទ្ធ​ចក្ខុ​ បានឃើញ​ពួក​សត្វ​ដែល​មាន​ធូលី​តិច​ក្នុង​ភ្នែក មាន​ធូលី​ច្រើន​ក្នុង​ភ្នែក​ មាន​ឥន្រ្ទិយ​រឹង មាន​ឥន្រ្ទិយ​ទន់ មាន​អាការៈ​ល្អ មាន​អាការៈ​មិនល្អ ឲ្យ​ត្រាស់​ដឹង​ងាយ​ ឲ្យ​ត្រាស់​ដឹង​ក្រ សត្វ​ជំពូក​ខ្លះ​ឃើញ​ភ័យ​ក្នុង​ទោស​ខាង​បរលោក ក៏​យ៉ាងនោះ​ឯង។
ថយ | ទំព័រទី ៥៦ | បន្ទាប់